អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាម​សុង​នឹង​យកប្រាក់​ចំណេញ ពី​ការលក់​ទូរស័ព្ទ NOTE FE បរិច្ចាគ​ដល់​អង្គការ WWF
12, Nov 2017 , 3:43 pm        
រូបភាព
​ក្រុមហ៊ុន​សាម​សុង (SAMSUNG) បានប្រកាសថា ក្រុមហ៊ុន​នឹង​យកប្រាក់​ចំណេញ​មួយចំនួនធំ ដែល​បាន​ពី​ការលក់ NOTE FE នៅ​កម្ពុជា ទៅ​បរិច្ចាគ​ឲ្យ​អង្គការ​មូលនិធិ​សកល​សំរាប់​អភិរក្ស​ធនធានធម្មជាតិ WWF ប្រចាំ​នៅ​កម្ពុជា​។ ក្រុមហ៊ុន សាម​សុង នឹង​ដាក់លក់​ទូរស័ព្ទ NOTE FE នៅ​កម្ពុជា​ជា​ផ្លូវការ នៅ​ថ្ងៃទី ១៣ វិច្ឆិកា​។​
 
​លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​សាខា​កម្ពុជា បាន​មានប្រសាសន៍ថា «​យើង​ពិត​ជាមាន​មោទនភាព​ក្នុងការ​ចូលរួម សកម្មភាព​ដើម្បី​ការពារ​និង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​តាមរយៈ​ការបរិច្ចាគ​ប្រាក់ចំនេញ​មួយចំនួន​ពី​ការលក់​ទូរស័ព្ទ NOTE FE ទើបនឹង​ចេញ​ថ្មី​នេះ ទៅដល់​អង្គការ​មូលនិធិ​សកល​សំរាប់​អភិរក្ស​ធនធានធម្មជាតិ WWF ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា​»​។           
 
 
 
​លោក​បាន​បន្តថា «​វា​ជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​សង្គម​ជាច្រើន ដែល​យើង ធ្លាប់បាន​ចូលរួម​ធ្វើ​កន្លងមក ហើយ​យើង​សង្ឃឹមថា ប្រជាជន​កម្ពុជា​ទាំងអស់​នឹងចូលរួម​គាំទ្រ ដល់​សកម្មភាព​ទាំងឡាយណា​ដែល​ការពារ​បរិស្ថាន និង​ធម្មជាតិ​របស់​យើង​»​។ 
 
​ទូរស័ព្ទ Note FE បង្ហាញ​ពី​ភាព​សម្រិតសម្រាំង​ដ៏​ប៊ិន​ប្រសប់ ការ​រចនា​ប្រកបដោយ​ភាព​ផ្ចិតផ្ចង់ ជាមួយ​មុខងារ​ទំនើប​គ្មាន​គូប្រជែង​។ ទូរស័ព្ទ Note FE ក៏មាន​បំពាក់​ដោយ​ប្រព័ន្ធ IP68 ធន់​នឹង ទឹក ទាំង​លើ​តួ​ទូរស័ព្ទ​ទាំងមូល និង​នៅលើ​ប៊ិក S Pen ផងដែរ​។ 

  
 
​ទូរស័ព្ទ Note Fan Edition (NOTE FE) គឺជា​ទូរស័ព្ទ​ជំនាន់​ថ្មី មានមុខ​ងារ​ល្អៗ និង​បំពាក់​ដោយ​ថ្ម​ទំហំ 3,200 mAh ថ្មី ដែល​ឆ្លងកាត់ ការពិសោធ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ថ្ម 8-Point Battery Safety Check ។  
 
​ទូរស័ព្ទ Note FE នេះ ចាប់ផ្តើម​ដាក់លក់​នៅ​ប្រទេស​កម្ពុជា​ដែលមាន តម្លៃ​ត្រឹមតែ​$599 ជាមួយ​ពណ៌​ពីរ​ជម្រើស គឺ​ពណ៌​ខ្មៅ និង​ពណ៌​ទឹកសមុទ្រ និង​មាន​លក់​នៅតាម ដេប៉ូ​ចែកចាយ​ក្រុមហ៊ុន​សាម​សុង​ទូទាំងប្រទេស​។ លើសពីនេះទៅទៀត លោក​អ្នកនឹង​ទទួលបាន Clear View Cover ដ៏​ស្រស់ស្អាត​មួយ​ដោយ​ឥតគិតថ្លៃ រាល់​ការ​ជាវ​ទូរស័ព្ទ Note FE នេះ​៕  
 








 

© រក្សាសិទ្ធិដោយ thmeythmey.com