ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ទិញផ្ទះល្វែង ឬវីឡាពីគម្រោងថ្មីរបស់បុរីភ្នំពេញថ្មីថ្ងៃនេះ មានការបញ្ចុះតម្លៃ៨ភាគរយ
16, Nov 2017 ,
2:19 pm
រូបភាព
×
ដោយ:
ឱកាសពិសេសសម្រាប់អតិថិជនសម្រាប់ការទិញផ្ទះល្វែង វីឡាកូនកាត់ វីឡាទោល និងវីឡាភ្លោះពីគម្រោងថ្មីរបស់បុរីភ្នំពេញថ្មីចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា នេះនឹងទទួលបានការបញ្ចុះតម្លៃចាប់ពី៣ភាគរយរហូតដល់៨ភាគរយ។ លើសពីនេះ រាល់ការទិញផ្ទះរបស់អតិថិជននឹងទទួបានការបំបែកក្បាលដីជាប្លង់រឹងពីគម្រោងថ្មីនេះទៀតផង។ ការទិញទៀតសោត អតិថិជនអាចបង់រំលោះជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់ដែលមានរយៈពេលរហូតដល់១៥ឆ្នាំ ឬអាចបង់រំលោះជាមួយធនាគារក៏បាន។
បុរីភ្នំពេញថ្មីកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា បានបុកគ្រឹះសាងសង់គម្រោងគ្រីស្តាល់ផាកថ្មីដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមបណ្តោយផ្លូវវេងស្រេងបត់តាមផ្លូវអង្គតាមិញប្រមាណ២០០ម៉ែត្រ។ គម្រោងទី៩នេះសាងសង់លើផ្ទៃដីប្រមាណជា៤ហិចតាដែលមានផ្ទះល្វែង និងវីឡាសរុបចំនួន១៩៣ផ្ទះ។
បើយោងតាមបុគ្គលិកផ្នែកលក់ជាន់ខ្ពស់ប្រចាំបុរីភ្នំពេញថ្មីអ្នកស្រី គីម ងីន គម្រោងថ្មីនេះមានប្រភេទផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដែលមានតម្លៃចាប់ពីជាង១១ម៉ឺនដុល្លារឡើងទៅ។ សម្រាប់អតិថិជនដែលមកទិញឬកក់ចាប់ពីថ្ងៃទី១៦ វិច្ឆិកានេះនឹងទទួលបានការបញ្ចុះតម្លៃចាប់ពី៣ភាគរយរហូតដល់៨ភាគរយ ហើយអតិថិជនក៏អាចបង់រំលោះផងដែរ។
អ្នកស្រី គីម ងីន (ឆ្វេង) និងលោក ភូ សម្បត្តិ ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងថ្ងៃបុកគ្រឹះគ្រីស្តាល់ផាកថ្មីរបស់បុរីភ្នំពេញថ្មី
«ការបង់រំលោះមានច្រើនយ៉ាងគាត់អាចរំលោះជាមួយក្រុមហ៊ុន ឬធនាគារក៏បាន ហើយមួយទៀតគាត់អាចបង់ជាដំណាក់កាលដោយគ្មានការប្រាក់។ អតិថិជនដែលចាប់អារម្មណ៍សម្រាប់គម្រោងថ្មីនេះជាឱកាសល្អសម្រាប់ពួកគាត់ ដោយសារមានការបញ្ចុះតម្លៃ ហើយទីតាំងល្អៗក៏នៅច្រើន ដែលអាចឲ្យអតិថិជនជ្រើសរើសតាមតម្រូវការ»។ នេះជាការលើកឡើងរបស់អ្នកស្រី គីម ងីន មុនអ្នកស្រីបន្ថែមថា ការបង់រំលោះនេះអតិថិជនអាចបង់រំលោះចន្លោះពីមួយឆ្នាំរហូត១៥ឆ្នាំ។
លោក ភូ សម្បត្តិ ប្រធានផ្នែកទីផ្សារបុរីភ្នំពេញថ្មីបានបញ្ជក់ថា សម្រាប់ផ្ទះក្នុងគម្រោងទី៩នេះមានតម្លៃថោកជាងគម្រោងមុនៗបន្តិចបន្តូចដោយសារមានទីតាំងឆ្ងាយពីរាជធានីភ្នំពេញជាងគម្រោងមុន។ តែយ៉ាងណា ជំនួយការអគ្គនាយករូបនេះអះអាងថា គម្រោងថ្មីនេះមានទីតាំងល្អ មានច្រកចេញចូលច្រើន ព្រោះវាស្ថិតនៅជាប់ផ្លូវប៊េតុងអង្គតាមិញមានទំហំ១០ម៉ែត្រនិងមានចម្ងាយប្រមាណ២០០ម៉ែត្រពីផ្លូវវេងស្រេងដែលអាចឲ្យអតិថិជនចេញទៅផ្លូវ២០០៤ក៏បាន និងផ្លូវវេងស្រេងក៏បាន។
ផ្ទះល្វែង ឬវីឡារបស់បុរីភ្នំពេញថ្មីកសាងដោយផ្តោតលើគុណភាពគ្រឹះដំបូងគុណភាពសំណង់ប្រព័ន្ធលូនិងសួនច្បារ ជាពិសេសសោភ័ណ្ឌភាពទូទៅ និងឧត្តមភាពនៃការរស់នៅរបស់ប្រជាជន។ កត្តាទាំងនេះជាចលករជួយទាក់ទាញចិត្តអតិថិជនឲ្យគាំទ្របុរីភ្នំពេញថ្មី។ នេះជាការអះអាងរបស់លោក ភូ សម្បតិ្ត ហើយលោកបានបន្ថែមថា៖«សម្រាប់ក្រុមហ៊ុនបោកប្រាសខ្ញុំមិនបានជ្រាបច្បាស់នោះទេ តែជាក់ស្តែងក្រុមហ៊ុនយើងមានការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ហើយយើងបានសុំអាជ្ញាបណ្ណគ្រប់គម្រោងទាំងអស់ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
ប្រធានផ្នែកទីផ្សាររូបនេះបានអះអាងថា សម្រាប់ការដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកនេះបុរីពិភពថ្មីមិនដែនមានបញ្ហាជាអតិថិជននោះទេ ដោយសាររាល់ការទិញផ្ទះល្វែង ឬវីឡាពីបុរីភ្នំពេញថ្មីក្រុមហ៊ុនតែងតែបំបែកក្បាលដីជាប្លង់រឹងជូនអតិថិជន។ កត្តានេះបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់អតិថិជនក្នុងការគាំទ្របុរីភ្នំពេញថ្មី និងបំបាត់ការព្រួយបារម្ភសម្រាប់ពួកគាត់ផងដែរ។ លោកសង្ឃឹមថា អតិថិជននឹងបន្តគាំទ្របុរីភ្នំពេញថ្មី ជាពិសេសគម្រោងថ្មីនៅក្បែរផ្លូវវេងស្រេងដែលទើបបុកគ្រឹះសាងសង់នេះ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បុរីភ្នំពេញថ្មី
ភូ សម្បត្តិ
គីម ងីន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើ «និង, នឹង, ហ្នឹង» មានន័យខុសគ្នាយ៉ាងដូចម្តេច?
2 ថ្ងៃ
«សោភណ»,«សោភ័ណ្ឌ»,«សោភ័ន»និង«សោភ័ណ»ពាក្យណាត្រឹមត្រូវ?
1 ថ្ងៃ
តើពាក្យ «សូម, សុំ» មានន័យខុសគ្នាយ៉ាងដូចម្តេច?
9 ម៉ោង
តើពាក្យ «បរិបូរ, បរិបូណ៌ និង បរិបូរណ៍» មានអត្ថន័យខុសគ្នាឬដូចគ្នា?
3 ថ្ងៃ
ត្រូវសរសេរ«ស័ក្តិសម»និង«ស័ក្តិសិទ្ធិ» វិញទើបត្រឹមត្រូវ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម