ជាតិ
ព័ត៍មានសុខភាព
ក្រសួងសុខាភិបាល មិន​លើកទឹកចិត្ត​ឲ្យ​អ្នកជំងឺ​ផ្ដាសាយ​ប្រើ​ថ្នាំ​ឡើយ បើ​មិន​ក្ដៅខ្លួន​
09, Dec 2017 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ជំងឺ​ផ្ដាសាយ​ដែល​កើតឡើង​នៅ​អំឡុង​រដូវរំហើយ ភាគច្រើន​មិនកើត​ឡើង​ដោយសារ​មេរោគ​ឡើយ និង​មិន​ធ្វើ​ឲ្យ​អ្នកជំងឺ​ក្ដៅខ្លួន​នោះទេ គ្រាន់តែ​អាចមាន​ហៀរ​សំបោរ ក្អក និង​ឈឺបំពង់ក​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅក្នុង​សិក្ខាសាលា ស្តីពី​ផែនការ​សកម្មភាព​ពហុ​វិស័យ ដើម្បី​ទប់ស្កាត់​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​កម្ពុជា កាលពី​ចុងខែវិច្ឆិកា កន្លងទៅ​។ អ្នកនាំពាក្យ​រូបនេះ មិន​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​អាការ​ផ្ដាសាយ​បែបនេះ ប្រសើរ​ជាង​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល​នោះឡើយ ពីព្រោះ​វា​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​មួយ​សប្ដាហ៍​។ លោក លី សុវណ្ណ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ទទួលទាន​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​បានជា​ប្រចាំ និង​ពិសារ​អាហារ​ណា​ដែល​ជួយ​ដល់​សុខភាព ជំនួស​ការប្រើប្រាស់​ថ្នាំ​។

​សូម​ស្តាប់​ការពន្យល់​របស់លោក លី សុវណ្ណ​៖



Tag:
 លី សុវណ្ណ​
 ​ ផ្ដាសាយ​
 ​ រងា​
© រក្សាសិទ្ធិដោយ thmeythmey.com