អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍​ចំនួន ៥០០​កន្លែង​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​តាមរយៈ​វិទ្យាស្ថាន​អន្តរជាតិ​-​កម្ពុជា​អាស៊ាន (CAM-ASEAN)
22, Dec 2017 , 4:01 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖​កាលពីមុន​សិស្ស​-​និស្សិត លំបាក​ស្វែងរក​ព័ត៌មាន​អាហារូបករណ៍​នានា គឺមាន​តែ​នៅ​នាយកដ្ឋាន​អាហារូបករណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​តែមួយ​ប៉ុណ្ណោះ  ប៉ុន្តែ​ឥឡូវនេះ​សិស្ស និស្សិត​នឹង​លែង​ជួប​ការលំបាក​ដូចនេះ​ទៀតហើយ​។ 
​សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ នេះ អាហារូបករណ៍​ជាច្រើន​កន្លែង​តាម​បណ្ដាល​សកលវិទ្យា​ល័យ ខេត្ដ​-​ក្រុង​ជាង​២០០ នៃ​ប្រទេស​ចិន​ដូចជា ប៉េកាំង ណាន​ជី​ង​(​ឆាង​ចូ​វ យ៉ាង​ចូ​វ ចិន​ចាំង​) សៀង​ហៃ ក្វាង​ចូ​វ អ៊ូ​ហាន់ ស៊ី​អាន ឆុង​ឈី​ង -​ល​-  កំពុងផ្តល់​មកអោយ​សិស្ស​-​និស្សិត​កម្ពុជា​តាមរយៈ​វិទ្យាស្ថាន​អន្តរជាតិ​-​កម្ពុជា​អាស៊ាន​។ អាហារូបករណ៍​នេះ មាន​ជាច្រើន​កម្រិត​ដូចជា ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង បណ្ឌិត អាហារូបករណ៍​នេះ​ទទួល​រ៉ាប់រង​លើ​ថ្លៃ​សិក្សា អាហារ​ហូបចុក ការ​ស្នាក់នៅ​និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។​
 
​សិស្ស​-​និស្សិត​អាច​ជ្រើសរើស​ភាសា​ក្នុង​ការសិក្សា​បានជា​អង់គ្លេស ឬ​ភាសា​ចិន​។ បើ​ជ្រើសរើស​កម្មវិធី​ជា​ភាសា​ចិន នោះ​ត្រូវ​សិក្សា​ជា​ភាសា​ចិន​មូលដ្ឋាន ហើយ​រយៈពេល​នៃ​ការសិក្សា​ផ្អែក​តាម​សមត្ថភាព​របស់​បេក្ខជន (​អាហារូបករណ៍​)​។​
 



វិទ្យាស្ថាន​អន្តរជាតិ​-​កម្ពុជា​អាស៊ាន​នឹង​ក្លាយជា​កន្លែង​តែមួយ ដែល​ប្រមូលផ្តុំ​នូវ ព័ត៌មាន​សរុប​ទាក់ទង​នឹង​អាហារូបករណ៍ ព្រមទាំង​ផ្ដល់​ប្រឹក្សា​យោបល់ ជូន​ដោយ​ឥតគិតថ្លៃ​។ លើសពីនេះ មិន​ត្រឹមតែ​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​អាហារូបករណ៍​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​នោះទេ គឺ​បាន​ប្រមូល​ទាំង​អាហារូបករណ៍​ដែល​បានផ្ដល់​ដោយ​សាកលវិទ្យាល័យ​ផ្ទាល់​ផងដែរ ដែល សិស្ស​-​និស្សិត​អាចមាន​ឱកាស និង​ជម្រើស​ច្រើន​ក្នុង​ការបន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។​
 
​ការទទួល​ពាក្យ​គឺ​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី​១៥ ខែ មករា ឆ្នាំ ២០១៨
​ចំពោះ​ព័ត៌មាន​លម្អិត សូម​ចូលទៅ​កាន់​តំណ​ភ្ជាប់​ខាងក្រោម​៖
 
​ព័ត៌មាន​អាហារូបករណ៍​បរទេស​៖http://cam-asean.com/category/international-scholarship
​ធ្វើការ​ណាត់ជួប​ផ្តល់​ប្រឹក្សា​តាម​៖ http://url2it.com/cflaid ឫ​អាចមក​សាកសួរ​ផ្ទាល់​នៅ​វិទ្យាស្ថាន​CAM-ASEAN នៅ​អាគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។ ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ 023 976 999 / 070 77 44 50 
​គេហទំព័រ​៖ www.cam-asean.com ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/camaseaninstitute
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com