ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស្ថានទូតអាមេរិកនៅកម្ពុជា បន្តឧបត្ថម្ភសិស្សក្រីក្រកម្ពុជាឲ្យបានការសិក្សាភាសាអង់គ្លេស
29, Dec 2017 ,
9:19 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ សិស្សានុសិស្សចំនួន២៤នាក់ មកពីអង្គការភាពញញឹមនៃកុមារ សាលាជា ស៊ីម សាមគ្គី និងសាលាផ្សេងៗទៀត បានបញ្ចប់ការសិក្សាភាសាអង់គ្លេសរយៈពេល២ឆ្នាំ ដែលឧបត្ថម្ភដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី អាហាររូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស។
នៅក្នុងពិធីបញ្ចប់ការសិក្សាថ្នាក់អាហារូបករណ៍ខ្នាតតូចនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលា American Education Center លោក William.A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងថាស្ថានទូតសហរដ្ឋអាមេរិក មានមោទនភាព ដែលបានជួយឧបត្ថម្ភដល់កម្មវិធីអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសរយៈពេល២ឆ្នាំនេះ។ បើតាមលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គិតចាប់តាំងពីឆ្នាំ២០០៤ មានសិស្សកម្ពុជាជាង១,២០០នាក់ បានសិក្សាភាសាអង់គ្លេសតាមរយៈកម្មវិធីនេះ។
សម្រាប់ លោកឯកអគ្គរដ្ឋទូត ការតាំងចិត្តរៀនភាសារអង់គ្លេសរបស់សិក្សានុសិស្ស នឹងជួយឲ្យពួកគេសម្រេចគោលដៅជាច្រើនទៀត នៅពេលពួកគេបន្តការសិក្សានៅមហាវិទ្យាល័យ និងងាយស្រួលក្នុងការអភិវឌ្ឍដល់ប្រទេសផង។
លោកស្រី ម៉ូនីកា ដាវីស មន្ត្រីទទួលបន្ទុកផ្នែកកិច្ចការវប្បធម៌ បានឲ្យដឹងថា កម្មវិធីសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំនេះ ចាប់ផ្តើមពីឆ្នាំ២០០៤ មក ដើម្បីជួយដល់ក្រុមកុមារតាមអង្គការ កុមារខ្វះលទ្ធភាព ក្នុងការចូលរៀន ដើម្បីឲ្យពួកគេបានចេះភាសារអង់គ្លេស អាចរស់នៅចុះក្នុងសង្គម និងអាចប្រកួតប្រជែង ក្នុងមុខជំនួញណាមួយក្នុងពេលអនាគត។ សម្រាប់មន្ត្រីទទួលបន្ទុកផ្នែកកិច្ចការវប្បធម៌ ចំណេះផ្នែកភាសាអង់គ្លេស នឹងជួយឲ្យពួកគេមានលទ្ធភាពចូលរួមនៅក្នុងសង្គម ប្រកបដោយទំនុកចិត្ត និងភាពទំនើប។
តាមលោកស្រី ម៉ូនីកា ដាវីស ចាប់តាំងពីពេលចាប់ផ្តើម កម្មវិធីនេះ បានចំណាយថវិកាអស់ប្រមាណ ១,២លានដុល្លារ ហើយអ្នកដែលទទួលបានអាហារូបករណ៍ ភាគច្រើន ជាសិស្សនៅតាមអង្គការ សិស្សទីទ័លក្រ និងមកពីតាមសាលាផ្សេងៗ។ តាមអ្នកស្រី ដាវីស ខេត្តគោលដៅបន្ទាប់នៃកម្មវិធីអាហារូបករណ៍រយៈពេល២ឆ្នាំ ឧបត្ថម្ភដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានេះ នឹងបន្តឆ្ពោះទៅកាន់ខេត្តចំនួន៣ គឺខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អប់រំ
ស្ថានទូតអាមេរិក
ភាសាអង់គ្លេស
William.A.Heidt
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នៅពេលព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យលើកញ្ញា ម៉ូនិក …
4 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
2 ថ្ងៃ
«ពរពេញ, ពោលពេញ ឬពោរពេញ» មួយណាត្រឹមត្រូវ?
1 ថ្ងៃ
រវាងពាក្យ «សិល្បៈ» ,«សិល្ប៍» ,«សិល្ប» ,«សិប្ប» ,«សិប្បៈ» មួយណាត្រឹមត្រូវ?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម