ជាតិ
សមាគម​អ្នកនិពន្ធ​ខ្មែរ បើក​វគ្គ​បណ្ដុះបណ្ដាល​តែង​និពន្ធ​ដល់​សាធារណជន​
23, Feb 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សមាគម​អ្នកនិពន្ធ​ខ្មែរ នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​និពន្ធ ជំនា​ន់ទី​៣២ ដល់​សមាជិក និង​សាធារណជន​ទាំងអស់ រយៈពេល​ប្រមាណ​២​ខែ ដែល​នឹង​ចាប់ពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៨​តទៅ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​បែង​ចែកជា​២​វេន សម្រាប់​ថ្ងៃ​ចន្ទ ដល់​សុក្រ ត្រូវ​រៀនចាប់​ពីម៉ោង​៥​ដល់​ម៉ោង​៧​យប់  និង​សម្រាប់​ថ្ងៃ​សៅរ៍ រៀន​ពី​ម៉ោង​៨​ព្រឹក ដល់​១២​ថ្ងៃត្រង់ នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ ក្នុង​បរិវេណ​វត្ត​បទុម​វ​តី​។​



​ប្រធានបទ​សំខាន់ៗ នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ រួមមាន​ទី​១. ការសិក្សា​អំពី​សិល្ប៍​វិធី​តែង​និពន្ធ​ប្រលោមលោក រឿង​ខ្លី កំណាព្យ និង​ទំនុក​បទ​ចម្រៀង​។ ទី​២. សារសំខាន់​នៃ​អក្សរសាស្ត្រ​ខ្មែរ ក្នុង​កិច្ចការ​តែង​និពន្ធ ទី​៣. ការស្វែងយល់​ពី​ពិធីការ​ខ្មែរ ក្នុង​កិច្ចការ​តែង​និពន្ធ​។ ទី​៤. ក្រមសីលធម៌​របស់​អ្នកនិពន្ធ និង​អ្នកបង្កើត​ស្នាដៃ​។ ទី​៥.​ការបញ្ជ្រាប​ទស្សនវិជ្ជា ក្នុង​ស្នាដៃ​។ ទី​៦. វិធីសាស្ត្រ​ក្នុងការ​សរសេរ​សេណា​រី​យ៉ូ​ភាពយន្ត រឿង​ខ្លី និង​ស្ប៉ត និង​ទី​៧.​វិធីសាស្ត្រ​ក្នុងការ​សរសេរ​អត្ថបទ​វិទ្យា វណ្ណ​កថា និង​សិក្សា​កថា​។

​សាធារណជន​ដែលមាន​បំណង​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​នេះ អាច​យកពាក្យ​ស្នើសុំ​ចូល​រៀន ទៅ​ដា​ក់នៅ​ទីស្នាក់ការ​សមាគម​អ្នកនិពន្ធ​ខ្មែរ ដែលមាន​ទីតាំង​ក្នុង​បរិវេណ​វត្ត​បទុម​វ​តី ឬ​ផ្ញើ​ទៅកាន់​អ៊ីមែល ដែលមាន អាសយដ្ឋាន [email protected] ឬ​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ០១១ ៩៥៩ ៩០២ និង​លេខ ០៩២ ៧៨៨ ៩៩០៕



Tag:
 សមាគមន​អ្នកនិពន្ធ​ខ្មែរ​
 ​និពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com