ជាតិ
ភ្លើងឆេះផ្សារច្បារអំពៅអស់ប្រមាណ៧0ភាគរយ ហើយមិនទាន់រលត់ទាំងស្រុងនោះទេ
× តាំងពីយប់ថ្ងៃទី១៥ រហូតដល់ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អគ្គិភ័យដែលឆាបឆេះផ្សារច្បារអំពៅ មិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា មកដល់ពេលនេះ ផ្សារច្បារអំពៅ ត្រូវភ្លើងឆាបចេះប្រហែលជា៦0ទៅ៧0ភាគរយហើយ។ សមត្ថកិច្ច កំពុងតែបន្តប្រតិបត្តិការក្នុងការពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ។
យ៉ាងណាក៏ដោយ មូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង មិនទាន់ត្រូវបានបញ្ជាក់ពីសមត្ថកិច្ច ឬប្រភពណាមួយ នៅឡើយទេ៕
Tag:
អគ្គិភ័យ
ផ្សារច្បារអំពៅ
© រក្សាសិទ្ធិដោយ thmeythmey.com