ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​យកពន្ធ​ត្រួតគ្នា​
03, Apr 2018 , 7:49 pm        
រូបភាព
ដោយ:
 ​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹងពន្ធ​លើ​ប្រាក់ចំណូល នៅ​ថ្ងៃទី​៣១​ខែមីនា​។



​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​មន្ត្រីជាន់ខ្ពស់ និង​ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម លើក​ទី​១០​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ នាទី​ក្រុង​ហាណូយ​។​
 
​នេះ​ជា​កិច្ចព្រមព្រៀង​លើក​ទី​៥ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ដៃគូ​។ ក្រៅពី​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​វៀតណាម កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​សិង្ហ​បុរី ថៃ ដែល​កិច្ចព្រមព្រៀង​ទាំងនេះ​កំពុងមាន​ប្រសិទ្ធភាព​អនុវត្ត​។ ក្រៅពីនេះ កម្ពុជា​បាន​បង្កើត​កិច្ចព្រមព្រៀង​ប្រភេទ​នេះ​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​ព្រុយ​ណេ​។​
 
​គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០១៧ សម្រេចបាន ៣៤៣៨​លាន​ដុល្លារ​អាមេរិក កើនឡើង ៣១,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ នេះ​បើតាម​តួលេខ​ដែល​ផ្ស​ព​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​ម្ម​៕ 

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com