ជាតិ
កម្ពុជា-ចិន សម្តែងសិល្បៈចម្រុះគ្នា ដើម្បីសាទរខួប៦០ឆ្នាំនៃចំណងការទូត ![](https://image.thmeythmey.com/pictures/2018/04/22/pic__8_.jpg)
×![]()
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើពិធីអបអរសាទរខួបលើកទី៦០នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការសំដែងសិល្បៈចម្រុះនៅសាលមហោស្រពចតុមុខ កាលពីល្ងាចថ្ងៃទី២១ ខែមេសា ដោយមានសិល្បករ-ការិនីប្រមាណ១០០នាក់។
ក្នុងខួបលើកទី៦០ឆ្នាំនេះ លោកស្រី ជ័រ វិនស៊ីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងសេចក្តីរីករាយទំនាក់ទំនងជាមួយកម្ពុជា មកលើវិស័យវប្បធម៌របស់ចិន អស់៦០ឆ្នាំកន្លងនេះ ពិតជាទំនាក់ទំនងដ៏ស្អិតរមួត និងជាដៃគូដ៏ល្អសម្រាប់លើកស្ទួយវប្បធម៌ និងអភិវឌ្ឍន៍សង្គមរបស់ប្រទេសទាំងពីរ។
![](https://image.thmeythmey.com/pictures/2018/04/22/pic__1_.jpg)
តាមរយៈការសម្តែងផ្ទាំងទស្សនីយភាពទាំងពីរប្រទេស ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ មន្ទីរវប្បធម៌ខេត្តជាំងស៊ូ នៃមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំភ្នំពេញ បានពាំនាំនូវទម្រង់សិល្បៈខុសគ្នា ដូចជាការ របាំ ចម្រៀង ល្ខោន សៀករហ័សកម្ម និងតន្ត្រី។ ការសម្តែងសិល្បៈនេះដើម្បីផ្សារភ្ជាប់ចំណងមិត្តភាព សាមគ្គីភាព ជំរុញការផ្សព្វផ្សាយ ផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌ របាំ សិល្បៈដែលមានតាំងពីបុរាណកាល៕
![](https://image.thmeythmey.com/pictures/2018/04/22/pic__4_.jpg)
![](https://image.thmeythmey.com/pictures/2018/04/22/pic__6_.jpg)
![](https://image.thmeythmey.com/pictures/2018/04/22/pic__9_.jpg)
![](https://image.thmeythmey.com/pictures/2018/04/22/pic__10_.jpg)
![](https://image.thmeythmey.com/pictures/2018/04/22/pic__12_.jpg)
![](https://image.thmeythmey.com/pictures/2018/04/22/pic__13_.jpg)
![](https://image.thmeythmey.com/pictures/2018/04/22/pic__17_.jpg)
![](https://image.thmeythmey.com/pictures/2018/04/22/pic__19_.jpg)
Tag:
កម្ពុជា
ចិន
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com