ពីនេះ ពីនោះ
«ច្បាប់, នីតិ និងវិន័យ» តើមានលក្ខណៈខុសគ្នាដូចម្តេច?
× ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ច្បាប់» ថាជាសេចក្តីបញ្ញត្តិ និងក្បួនប្រដៅឲ្យមនុស្សប្រព្រឹត្តល្អ។ «និតី» ជាបែបផែន ទំនឹមទំនៀម ប្រពៃណី។ ចំណែក «វិន័យ» មានន័យថា ការដឹកនាំមនុស្សទៅរកផ្លូវល្អ។
«ច្បាប់» ជាក្រឹត្យក្រម, ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អ និងជាគំរូ សម្រាប់ជាផ្លូវត្រួសត្រាយមនុស្សឲ្យប្រតិបត្តិតាម។ ច្បាប់ បង្ហាញពីបែបយ៉ាង, តួយ៉ាង និងគំរូ និងសេចក្តីដើម។
«និតិ» មានន័យថា ឧបាយជាគ្រឿងណែនាំ, បែបផែន, ជាទំនឹមទំនៀម, ប្រពៃណី។ ឧទាហរណ៍៖ និតិកម្ម(ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់សម្រាប់រដ្ឋនីមួយៗ), នីតិកាល(រយៈពេលដែលសភាអ្នកតែងតាំងច្បាប់), នីតិបុគ្គល(អ្នករៀបរៀងច្បាប់), នីតីប្បញ្ញតិ្ត(ការបង្គាប់ឲ្យធ្វើតាមច្បាប់ដែលតែងមក), នីតិក្រម(ទម្រង់របស់ច្បាប់គឺសម្រាប់ចៅក្រមត្រូវអង្កេតពិនិត្យ សាកសួរពីបទល្មើសផ្សេងៗ) ជាដើម។
ចំណែក «វិន័យ» មានន័យថា ច្បាប់ដែលដឹកនាំឲ្យមនុស្សមានកាយ ចិត្ត និងវាចាល្អ។ ឧទាហរណ៍៖ ការមានវិន័យល្អ នាំឲ្យយើងជោគជ័យគ្រប់ភារកិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com