ជាតិ
បទសម្ភាសន៍
ពីនេះ ពីនោះ
យ៉ានតាមដងផ្លូវ
អ្នកមិនទាន់ស្គាល់ស្ថានីយរថភ្លើងពោធិ៍សាត់ សូមស្តាប់នាយ យ៉ាន!
× ពោធិ៍សាត់៖នៅពេលនេះ ពលរដ្ឋខ្មែរអាចធ្វើដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃបានហើយ។ នាដើមខែកក្កដាកន្លងទៅ នាយ យ៉ាន បានទៅដល់ស្ថានីយរថភ្លើងខេត្តពោធិ៍សាត់ ដែលជាចំណុចកណ្តាលរវាងរាជធានី និងក្រុងប៉ោយប៉ែត។ នាយ យ៉ាន បានជួបជជែកលេងជាមួយអ្នកលក់សំបុត្ររថភ្លើង ហើយសួរអំពីព័ត៌មានខ្លះៗទាក់ទងនឹងមធ្យោបាយដឹកជញ្ជូនខ្មែរមួយនេះដែលទើបតែនឹងដាក់ឲ្យដំណើរការឡើងវិញ។ ផ្លូវរថភ្លើងមួយខ្សែត្រូវបានជួសជុលរួចរាល់ហើយ ប៉ុន្តែការងារថែរក្សា ត្រួតពិនិត្យផ្លូវរថភ្លើងបានតម្រូវឲ្យមានក្រុមអ្នកបច្ចេកទេសមានវត្តមាននៅតាមដងផ្លូវរថភ្លើងនេះទៀត។ នាយ យ៉ាន ក៏បានជួបជជែកជាមួយពួកគេដែរ។
សូមលោកអ្នកទៅតាមនាយ យ៉ាន តាមរយៈបទសម្ភាសខាងក្រោមនេះ៖
Tag:
រថភ្លើង
ពោធិ៍សាត់
ផ្លូវដែក
© រក្សាសិទ្ធិដោយ thmeythmey.com