ពីនេះ ពីនោះ
«អកហ្សើ»ជាកម្ចីពីបារាំង និងជាភាសាអង់គ្លេសថា «Offside»
× «អកហ្សើ» ជាកម្ចីពីបារាំង ដែលនិយាយជាភាសាអង់គ្លេស Offside បកប្រែ ជាភាសាខ្មែរមានន័យថា ចេញ ឬហួសពីកន្លែងដែលបានកំណត់។ និយាយមែនទែនទៅពលរដ្ឋខ្មែរ ភាគច្រើនចូលចិត្តប្រើប្រាស់ពាក្យកម្ចី ពីបរទេសច្រើន ពោល «អកហ្សើ» ជាពាក្យដែល ពេញនិយមសម្រាប់ពលរដ្ឋទូទៅប្រើជាយូរមកហើយ គ្រាន់តែអ្នកខ្លះមិនច្បាស់ថា ពាក្យនេះ មានប្រភពមកពីណាតែប៉ុណ្ណោះ។
ជាទូទៅ កីឡាករបាល់ទាត់ និងអ្នកអធិប្បាយក្នុងកម្មវិធីការប្រកួតបាល់ទាត់ជាតិ និងអន្តរជាតិ តែងតែប្រើពាក្យ«Offside» ជាងពាក្យ «អកហ្សើ» ជាកម្ចីពីបារាំង។ ពួកគេប្រើពាក្យនេះ ចង់សំដៅលើ ការទាត់បាល់ដោយកេងចំនេញពីគូរប្រកួត និងជាការទាត់ជំហរក្រៅល្បែង ជាដើម។ ឧទាហរណ៍៖ កីឡាករម៉ាឡេស៊ី បានធ្វើការតវ៉ា ដោយសារពួកគេយល់ថា គូប្រកួតទាត់បាល់ Offside ខណៈពេលដែលអាជ្ញាកណ្តាលលើកខ្សែបន្ទាត់លើកទង់។
មានពាក្យជាច្រើនទៀត ដែលកត់សម្គាល់ថា ពលរដ្ឋខ្មែរនិយមប្រើប្រាស់ពាក្យកម្ចីពីបរទេសច្រើនជាងពាក្យខ្មែរទៅទៀត។ ពាក្យទាំងនោះមានដូចជា តាបឡូ ឬក្តាខៀន(ពាក្យខ្មែរ ក្តារឆ្នូន), អូតែល(ពាក្យខ្មែរ សណ្ឋាគារ), សៀវភៅ ជាកម្ចីពីចិន, ស៊ីម៉ងត៍(ជាកម្ចីពីបារាំង), លុយ(ជាពាក្យបារាំង) ពាក្យខ្មែរ ប្រាក់ ឬថវិកា, ហាងឆេង,ហ្វ្រេនឆាយ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com