ជាតិ
ពលរដ្ឋនៅតាមខេត្ត អាចផ្ញើរូបភាព, វីដេអូ និងអត្ថបទ ទាក់ទងនឹងផលិតផលរបស់ខ្លួនមក«ថ្មីៗ២៥ រាជធានី-ខេត្ត»
× ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត-ក្រុងនានា នៃប្រទេសកម្ពុជា ជាពិសេស កសិករ, ម្ចាស់កសិដ្ឋាន, សហគ្រាសខ្នាតតូច និងមធ្យម, សណ្ឋាគារ និងអ្នកទេសចរ។ល។ អាចផ្ញើរូបភាព, វីដេអូ និងអត្ថបទ មក «ថ្មីៗ២៥ រាជធានី-ខេត្ត» (Thmey Thmey 25) ដើម្បីផ្សព្វផ្សាយផលិតផលរបស់លោកអ្នកទៅកាន់ទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។
rn
rn ទូរទស្សន៍បារាំងដ៏ល្បីមួយឈ្មោះ Canal France International (CFI) ផ្នែក Media/Development និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com បានបង្កើតកម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ រាជធានី-ខេត្ត» គឺជា App ថ្មីមួយ ដែលបានដាក់ឱ្យប្រើប្រាស់នៅលើប្រព័ន្ធ IOS: https://apple.co/2ub9pdj និងAndroid: http://bit.ly/2KSe1MB ។ App «ថ្មីៗ២៥ រាជធានី-ខេត្ត» នេះ នឹងក្លាយទៅជាទីផ្សារមួយដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ និងអ្នកស្វែងរកផលិតផលកសិកម្ម, ទេសចរណ៍, ផលិតផលអត្តសញ្ញាណ។ល។ អាចជួបគ្នាបានដោយងាយនៅលើ App នេះ។
rn
rn លោកអ្នកដែលជាកសិករ, ម្ចាស់កសិដ្ឋាន, សហគ្រាសខ្នាតតូច និងមធ្យម, ម្ចាស់សណ្ឋាគារ-ទេសចរ។ល។ អាចផ្ញើរូបភាព, វីដេអូ និងអត្ថបទ ដោយភ្ជាប់មកជាមួយនឹងព័ត៌មានមួយចំនួនដូចជា ឈ្មោះរបស់លោកអ្នក, ឈ្មោះប្រភេទផលិតផល ឬសេវាកម្ម, លក្ខណពិសេសនៃផលិត ឬសេវាកម្មនោះ, ទីតាំង និងលេខទូរស័ព្ទទំនាក់ទំនងរបស់លោកអ្នក មក «ថ្មីៗ២៥ រាជធានី-ខេត្ត» តាមរយៈ Email: [email protected] , ទំព័រហ្វេសប៊ុក Thmey Thmey 25 ឬតាម Telegram ដែលមានលេខទូរស័ព្ទ 016 248 359 ឬផ្ញើតាមមធ្យោបាយណាមួយដែលលោកអ្នកចេះប្រើ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 012 39 84 82 | 016 248 359 ។
rn
rn រាល់ព័ត៌មានជារូបភាព, វីដេអូ និងអត្ថបទរបស់លោកអ្នកដែលបានផ្ញើមក ក្រុមការងារសារព័ត៌មាន «ថ្មីៗ២៥ រាជធានី-ខេត្ត» នឹងពិនិត្យខ្លឹមសារ មុននឹងផ្សាព្វផ្សាយនៅលើគេទំព័រ Thmeythmey.com និងទំព័រហ្វេសប៊ុក Thmey Thmey 25 ។
rn
rn App «ថ្មីៗ២៥ រាជធានី-ខេត្ត» នឹងផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់លោកអ្នកទៅកាន់ទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ជាពិសេស លោកអ្នកបានរួមចំណែកលើកម្ពស់ផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានទាំងនោះ សូម ចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ៕
rn
© រក្សាសិទ្ធិដោយ thmeythmey.com