អត្ថបទពាណិជ្ជកម្ម
Grab​ផ្តល់​ការបញ្ចុះ​តម្លៃ​ពេញ​មួយថ្ងៃ ដើម្បី​អបអរ​ខួប​មួយឆ្នាំ​នៃ​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា
18, Dec 2018 , 5:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី​១៨ ធ្នូ​២០១៨ ៖ Grab ដែលជា​កម្មវិធី​ផ្ដល់​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ទៅ​សេវាកម្ម​ដោយផ្ទាល់ (O2O) ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ កំពុង​ប្រារព្ធ​អបអរសាទរ​ខួប​មួយឆ្នាំ​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការបញ្ចុះ​តម្លៃ សម្រាប់​អ្នកធ្វើដំណើរ និង​ការមិន​យក​កម្រៃជើងសារ សម្រាប់​ដៃគូ​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ថ្ងៃនេះ​។ 

​នៅ​ថ្ងៃ ១៩ ខែធ្នូ Grab មាន​ផ្ដល់ជូន​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ ៥០​ភាគរយ ដោយ​កំណត់​ច្រើន​បំផុត​គឺ ១០,០០០​រៀល​។ ទន្ទឹមនឹងនេះ Grab ក៏​ផ្ដល់ជូន​ពិសេស សម្រាប់​ដៃគូ​អ្នកបើកបរ​របស់ខ្លួន តាមរយៈ​ការមិន​គិត​កម្រៃជើងសារ​នៅក្នុង​ថ្ងៃនេះ​ដែរ​។ 
 
​ទន្ទឹមនឹង​បញ្ជាក់​ពី​ភាពជោគជ័យ អ្នកស្រី ហេង សុធាវី នាយិកា​ទីផ្សារ​របស់​ក្រុមហ៊ុន Grab កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកប្រើប្រាស់ និង​អ្នក​ដៃគូ​បើកបរ ដែល​បាន​ជួយ​ឲ្យ​ប្រតិបត្តិការ នា​ឆ្នាំ​ដំបូង​របស់ Grab  នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកស្រី ហេង សុធាវី បញ្ជាក់​ដូច្នេះ​៖«​ចាប់តាំងពី​យើង​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា យើង​បាន​ប្ដេជ្ញា​ក្នុងការ​ធ្វើការ​ជាមួយ នឹង​រដ្ឋាភិបាល ដើម្បី​ផ្ដល់នូវ​សេវា​ដឹកជញ្ជូន​តាម​តម្រូវការ ដែលមាន​សុវត្ថិភាព​ខ្ពស់ ប្រសិទ្ធភាព និង​គួរ​ទុកចិត្តបាន​ជាង​មុន​សម្រាប់​សាធារណជន​។ ទន្ទឹមនឹងនេះ Grab ក៏បាន​បង្កើត​ឱកាស​រកប្រាក់​ចំណូល​កាន់តែ​ប្រសើរ សម្រាប់​ដៃគូ​អ្នកបើកបរ​ផងដែរ​។ 
 
​តាមរយៈ​ការគាំទ្រ​ពី​រដ្ឋាភិបាល Grab បាន​ពង្រីក​ខ្លួន​ពី​ទីក្រុង​ភ្នំពេញ ទៅដល់​ខេត្តសៀមរាប ដោយ​ដាក់ចេញ​នូវ​សេវាកម្ម​ចំនួន​បួន ដែលមាន​ថ្លៃឈ្នួល​កំណត់​ជាក់លាក់ ដែលមាន​ដូចជា JustGrab, GrabBike, GrabTukTuk និង GrabRemorque ដើម្បី​លុបបំបាត់​ការជជែក​គ្នា​រឿង​ថ្លៃឈ្នួល ហើយ​បាន​ជួយ​ជំរុញ​បរិ​យា​ប័ន្ន​ឌីជីថល កាន់តែខ្លាំង​ជាង​មុន ក៏ដូចជា​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​ម្ពុ​ជា​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ហេង សុធាវី នាយិកា​ទីផ្សារ​របស់​ក្រុមហ៊ុន Grab កម្ពុជា ដោយបាន​បន្ត​ប្តេជ្ញាចិត្ត​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​សម្រាប់​ការងារ​នេះ និង​ទន្ទឹងរង់ចាំ​មើល​ជោគជ័យ​នៅ​ឆ្នាំ​បន្តទៀត​។​
 
​ចាប់តាំងពី​ការឈាន​ជើង​ចូលក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៧ ក្រុមហ៊ុន Grab បាន​នាំមុខគេ​ភ្លាមៗ នៅក្នុង​ទីផ្សារ​កក់​យានជំនិះ ហើយ​បាន​ដាក់ចេញ​នូវ​គម្រោង​ជាច្រើន ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការគ្រប់គ្រង​ចរាចរណ៍ ហើយ​គាំទ្រ​ដល់​គម្រោង​ធ្វើដំណើរ​ក្នុង​ក្រុង​ប្រកបដោយ​ចីរភាព​ផងដែរ​។ 
 
​នៅ​ខែមករា Grab បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ ពី​ការប្ដេជ្ញាចិត្ត​របស់ Grab ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​អាជីវកម្ម​តឹងរ៉ឹង ដើម្បី​កសាង​ទំនុកចិត្ត នៅក្នុង​សហគមន៍​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ និង​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​រយៈពេល​វែង របស់​ប្រទេស​កម្ពុជា​។ 
 
​នៅ​ខែមេសា Grab បាន​ពង្រីក​សេវាកម្ម​កក់​យានជំនិះ​នៅក្នុង​ខេត្តសៀមរាប ដែលមាន​ប្រាសាទអង្គរវត្ត​ល្បីល្បាញ​ទូទាំង​សកលលោក និង​ជា​តំបន់​ទេសចរណ៍​ពេញនិយម​បំផុត​មួយ​នៅក្នុង​ទ្វីបអាស៊ី​។ ក្រៅពី​ការធ្វើ​ឲ្យ​ការដឹកជញ្ជូន​ទាំង​ក្នុង និង​នៅ​ជុំវិញ​ខេត្តសៀមរាប កាន់​តែមាន​សុវត្ថិភាព និង​ងាយស្រួល​ជាង​មុន Grab ក៏បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​ជួល​យានជំនិះ GrabRent ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ ដែល​ចូលទៅ​ទស្សនា​ឧទ្យាន​បុរាណវិទ្យា​អង្គរ​អាច​ទទួលបាន​នូវ​តម្លៃ​ពិសេស ងាយស្រួល និង​ភាព​មាន​ក្រមសីលធម៌​របស់​ដៃគូ​អ្នកបើកបរ ដែល​ត្រូវបាន​ជ្រើសរើស​សម្រិតសម្រាំង​យ៉ាង​ពិសេស របស់​ក្រុមហ៊ុន Grab តាមរយៈ​ការ​កក់​ទុក​សម្រាប់​ពេញ​មួយថ្ងៃ​។ សព្វថ្ងៃ​សេវា Grabrent មានតែ​នៅក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ​។ 
 
​នៅក្នុង​ខែមិថុនា Grab និង​អង្គការ UNDP បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ រវាង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​ពង្រឹង​ការដឹកជញ្ជូន​ដែលមាន​សុវត្ថិភាព និង​កាត់បន្ថយ​ការបំពុល​បរិយាកាស​ស​ម្រា​ប់​មនុស្ស​ទាំងអស់គ្នា​។ គម្រោង​និរន្តរភាព​ចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់គ្នា (SUMAI) ដែលមាន​រយៈពេល​បី​ឆ្នាំ មានបំណង​កែលម្អ​លទ្ធភាព និង​គុណភាព​នៃ​ការ​ចងក្រង​ទិន្នន័យ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ សម្រាប់​បង្កើត​នូវ​គោលនយោបាយ និង​ការសម្រេចចិត្ត​លើ​ការវិនិយោគ​នានា ក្នុងការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង​ទីក្រុង​ប្រកបដោយ​ភាព​វៃឆ្លាត និង​នរ​ន្ត​រ​ភាព​។ ភាពជា​ដៃគូ​នេះ គឺជា​គម្រោង​ដំបូង ដែល​កើតចេញពី​អនុស្សរណៈ យោគយល់​គ្នា កាលពី​ខែកុម្ភៈ រវាង Grab និង UNDP​។ 
 
​នៅក្នុង​ខែ​ដដែល​នោះដែរ Grab ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​Impact Hub  ដើម្បី​ជំរុញ​ការបង្កើត Ecosystem​។ តាមរយៈ​កិច្ចសហការ​នេះ Grab កម្ពុជា បាន​ចូលរួម​នៅក្នុង​កិច្ច សន្ទនា​នានា ស្ដីពី​ការកសាង​ទីក្រុង​សម្រាប់​អនាគត ហើយ​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​អាជីវកម្ម​នានា ដែល​ផ្ដោតលើ​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ចរាចរណ៍​ក្នុង​ទីក្រុង តាមរយៈ​គម្រោង​បណ្ដុះ​អាជីវកម្ម​ផ្នែក​ចរាចរណ៍​ក្នុង​ទីក្រុង (Urban Mobility Incubator)​។​
 
​នៅក្នុង​ខែវិច្ឆិកា ក្រុមហ៊ុន​បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី Grab for Business និង GrabRewards នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី Grab for Business អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​អាច​សម្របសម្រួល និង​ទូទាត់​លើ​ជម្រើស​នៃ​ការធ្វើដំណើរ​របស់​បុគ្គ​លិ​ក​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​។ កម្មវិធី​នេះ​ជួយ បំបាត់​នូវ​ប្រព័ន្ធ​ទូទាត់​ការចំណាយ ដែល​តែងតែ​ប្រើពេល​យូរ និង​មិនមាន​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនេះ ការមកដល់​នូវ​កម្មវិធី GrabRewards នៅក្នុង​ប្រទេស​កម្ពុជា បាន​ជួយ​នាំមក​នូវ​តម្លៃ​កាន់តែច្រើន សម្រាប់​អតិថិជន​របស់ Grab ដោយបាន​ផ្ដល់​រង្វាន់​ដល់​ពួកគាត់ សម្រាប់​ការប្រើប្រាស់​សេវាកម្ម​របស់ Grab តាមរយៈ​ការផ្ដល់​ពិន្ទុ​សន្សំ ដែល​អាច​ដូរ​បាន​ជាការ​បញ្ចុះតម្លៃ​ពិសេស នៅក្នុង​កម្មវិធី​របស់ Grab​។ 
 
​កាលពីដើម​ខែធ្នូ Grab បានប្រកាស​ពី​ភាពជា​ដៃគូ​បន្តទៀត ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​លើកកម្ពស់​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​ឧស្សាហកម្ម​កក់​យានជំនិះ និង​ព្យាយាម​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ របស់​ក្រសួង​សាធារណការ​ក្នុងការ​លើកកម្ពស់​ការ​បើកបរ និង​ការប្រើប្រាស់​ដងផ្លូវ​ដោយ​សុវត្ថិភាព នៅ​ទូទាំងប្រទេស​កម្ពុជា​។ Grab ក៏បានផ្ដល់​ជា​មួកសុវត្ថិភាព និង​ស្ទីក​គ័​រ​ចំណាំងផ្លាត​ដល់ ក្រសួង​សាធារណការ​ផងដែរ​។ សន្លឹក​ស្ទីក​គ័​រ​ចំណាំងផ្លាត ដែលមាន​ដាក់ពាក្យ​ស្លោក​សុវត្ថិភាព​ចរាចរណ៍​របស់​ក្រសួង​សាធារណការ ត្រូវបាន​បិទ​នៅលើ​រ៉ឺម៉ក់​កង់​បី​របស់ Grab ដែល​ជួយ​បង្កើន​លទ្ធភាព​មើលឃើញ​នាពេល​យប់​។ បន្ថែម​លើ​នេះ Grab និង​ក្រសួង​សាធារណការ​នឹង​រៀបចំ​ក្បួន​ដង្ហែ​ទុក​-​ទុក ជា​ប្រចាំខែ​ដើម្បី​លើកកម្ពស់​ការ យល់ដឹង​របស់ សាធារណជន​អំពី​សុវត្ថិភាព​ចរាចរណ៍​។ Grab ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​ជំនួយ​ជាក់លាក់​នានា​សម្រាប់​អ្នកប្រើប្រាស់ ក៏ដូចជា​ដៃគូ​អ្នកបើកបរ ដូចជា​កម្មវិធី Share my Ride ការធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល និង​ប៊ូ​តុង​គ្រាអាសន្ន (Emergency Button) ក៏ដូចជា​ការពិនិត្យ​តាមដាន​ពី​ចម្ងាយ​លើ​អ្នកបើកបរ ដើម្បី​ធានាថា ពុំមាន​អ្នកបើកបរ​ណា​ម្នាក់ កំពុងបើក​បរទាំង​នឿយហត់​នោះឡើយ​។
 
​ក្រៅពី​ភាពជា​ដៃគូ និង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ Grab ក៏បាន​ចំណាយពេល​លើ​សកម្មភាព​ផ្សេងៗ ដែលមាន​បំណង​ផ្ដល់​ផលប្រយោជន៍​ឲ្យ​បាន​ច្រើន ដល់​សង្គម​កម្ពុជា​ផងដែរ​។ ក្នុងនោះ​រួមមាន​យុទ្ធនាការ​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា គាំទ្រ​ដល់​ទិវា​សម្អាត​ពិភពលោក និង​កម្មវិធី Pink Walk ដើម្បី​លើកកម្ពស់​ការយល់ ដឹង​អំពី​ជំងឺមហារីក​សុដន់​។​
 
​អ្នកស្រី សុធាវី បាន​វាយតម្លៃថា ប្រតិបត្តិការ​ឆ្នាំ​ដំបូង​របស់ Grab នៅ​កម្ពុជា គឺ​ពិតជា​មមាញឹក​មែនទែន ហើយ​ក្នុងនាម អ្នកស្រី​ជា​តំណាង ពិត​ជាមាន​មោទកភាព ចំពោះ​ភាពជា​ដៃគូ​ដែល Grab បាន​បង្កើតឡើង ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ទម្លាប់​ក្នុង​ការធ្វើ​អាជីវកម្ម​ល្អ​ស្អាតស្អំ​។  អ្នកស្រី ហេង សុធាវី នាយិកា​ទីផ្សារ​របស់​ក្រុមហ៊ុន Grab កម្ពុជា បន្តថា​៖«​ទាំងអស់នេះ សុទ្ធតែ​បាន​ជួយ​ដល់​អ្នកបើកបរ​នៅក្នុង​ប្រទេស​កម្ពុជា បង្កើន​ប្រាក់ចំណូល​របស់ខ្លួន ហើយ​ប្រកប​កិច្ចការ​កាន់តែ​មាន​សុវត្ថិភាព ហើយ​ជួយ​ដល់​អ្នកធ្វើដំណើរ​ទាំង​នៅ ក្នុង​ទីក្រុង​ភ្នំពេញ និង​សៀមរាប ទទួលបាន​នូវ​ដំណោះស្រាយ ក្នុងការ​ធ្វើដំណើរ​ដែល​ងាយស្រួល មាន​សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​»​។​
 
​ជាមួយនឹង​ការពង្រីក​ខ្លួន​របស់​សេវាកម្ម Grab នៅ​កម្ពុជា ការរីកចម្រើន​របស់​កម្មវិធី GrabRewards និង​ការដាក់ចេញ​បន្ថែមទៀត នូវ​សេវា​ដែល​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ពី Grab​។ ដូច្នេះ​ច្បាស់​ណាស់​នៅ​ឆ្នាំក្រោយ Grab ច្បាស់​ជា​កាន់តែ​មមាញឹក និង​មាន​ផលិតភាព​កាន់តែ​ច្រើនជាង​មុន​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​របស់ Grab នៅ​កម្ពុជា សូម​ចូលទៅ​កាន់ www.grab.com/khwww.facebook.com/GrabKH
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com