អត្ថបទពាណិជ្ជកម្ម
បុរសជាកសិករម្នាក់ទៀតហើយ នៅខេត្តពោធិ៍សាត់ មានសំណាងបានឈ្នះរង្វាន់៧០លានរៀលពីខារ៉ាបាវ
× ទឹកប្រាក់ចំនួន៧០លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តផ្តល់សំណាងដល់បុរសជាកសិករម្នាក់ទៀតហើយ ដែលមានឈ្មោះ ជួន ហៀត អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
បុរសរូបនេះបានថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់ប្រាក់រង្វាន់ដល់លំនៅដ្ឋានថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីប្រពន្ធសម្រាលកូនបាន ២ថ្ងៃ និងទំនេរពីធ្វើស្រែផងនោះ លោកបានទៅស៊ីឈ្នួលដឹកកូនឈើនៅភូមិចម្រើនផល ក្រុងពោធិ៍សាត់។ បន្ទាប់ពីធ្វើការហត់អស់កម្លាំង ក៏បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុង ក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀលនៅនិងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកមានអារម្មណ៍រីករាយជាខ្លាំង ហើយក៏យកទៅបង្ហាញអ្នកលក់ និងទូរស័ព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅលើក្រវិលកំប៉ុងស្រាប់។
លោកបានបញ្ជាក់ថា ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ លោកនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន ហើយយកមួយចំណែកទៅទិញដីស្រែបន្ថែម និងបង្កើតមុខរបរ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ លោកក៏សូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានជួយកែប្រែជោគវាសនាក្រុមគ្រួសាររបស់លោក ឱ្យមានភាពល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ ៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន៥០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់៧លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com