អត្ថបទពាណិជ្ជកម្ម
ពិធី​សម្ពោធ​ក្លិប Land Rover កម្ពុជា​
27, Dec 2018 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប Land Rover កម្ពុជា បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២  និង​ទី​៣ ខែ​ឆ្នូ  ឆ្នាំ​២០១៨​នេះ ក្នុង​ខេត្ត​រតនគីរី ដោយ​ចាប់​ដៃគូ ជាមួយ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា (the AIRAVATA Elephant Foundation​។ សមាជិក​ដែល «​បង្កើត​» ក្លិប 12​នាក់ និង​សមាជិក «​កិត្តិយស​»​ចំនួន 2​នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ  រួមមាន​ការបើកបរ​លើផ្លូវ​ជង្ហុក និង​សកម្មភាព​ជាច្រើន​ទៀត ជាមួយ​មូលនិធិ​អេ​លេ​ហ្វេ​ន​។
 
​តាមរយៈ​ក្លិប​នេះ  Land Rover កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន RMA គ្រុប​បានសម្រេច​ចាប់​ដៃគូ​ជាមួយ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា ដើម្បី​ឆ្ពោះទៅរក​ចក្ខុវិស័យ​រយៈ​ពេល​វែង នៃ​ការប្រកាន់យក និង​ទទួលស្គាល់​វប្បធម៌ និង​ប្រពៃណី​របស់​កម្ពុជា​។ 




 
​លើសពីនេះ  តាមរយៈ Land Rover កម្ពុជា និង​មូលនិធិ​សមាជិក​ក្លិប Land Rover  ក្លិប Land Rover កម្ពុជា គាំទ្រ​ចក្ខុវិស័យ​របស អៃ​រាវ​ត្តា គឺ​ជួយសង្គ្រោះ  និង​ការពារ​សត្វ​ដំរី​ក្នុងស្រុក ក្នុង​ខេត្ត​រតនគីរី​ដែល​នៅ​សេសសល់ ជួយ​បង្កើន​បរិមាណ​ដំរី ផ្តល់​ជម្រក​ធម្មជាតិ​ក្នុងការ​រស់នៅ​ដ៏​ប្រសើរ​ដល់​សត្វ​ដំរី​ដែល​រងគ្រោះ  និង​ជួយ​ការពារ​វប្បធម៌​ខ្មែរ និង​បរិស្ថាន​។​




 
​ចក្ខុវិស័យ​ស្នូល របស់​ក្លិប Land Rover កម្ពុជា​
 
​ផ្តើមចេញពី​បំណងប្រាថ្នា​របស់​ម្ចាស់ Land Rover និង​សេចក្តីស្រឡាញ់​ពេញចិត្ត​ស្លាក​សញ្ញា  និង​តាមរយៈ​ស្មារតី​នៃ «​ភាពល្អ​លើសពី​ការរំពឹងទុក​» ក្លឹប​មាន​គោលដៅ​បង្កើត បទពិសោធន៍​ដែល​បំភ្លេច​មិនបាន  និង​ស្ទីល​នៃ​ការរស់នៅ​ល្អ​ឯក ដែល​បង្កើត​ភាព​ស្ញប់ស្ញែង លើសពី​ការរំពឹងទុក​។ សមាជិក​ក្លិប បានរួម​គ្នា​ជំរុញ​ឲ្យ​មាន​សេចក្តីស្រឡាញ់​ក្នុង​ចិត្ត  ចំណាប់អារម្មណ៍  និង​ភាពសមស្រប​ចំពោះ​ស្លាក​សញ្ញា​។​




 
​វត្ថុបំណង​ស្នូល​នៃ​ក្លិប Land Rover កម្ពុជា​
 
​ ​ក្លាយជា​ក្លិប​រថយន្ត​លំដាប់​ខ្ពស់​ដែល​ជាទី​ពេញចិត្ត​បំផុត នៅក្នុង​ប្រទេស​កម្ពុជា និង អាស៊ីអាគ្នេយ៍​។​
​ ​ផ្តល់​បទពិសោធន៍ នៃ​ស្ទីល​នៃ​ការ​រស់​ល្អ​ឯក «​ភាពល្អ​លើសពី​ការរំពឹងទុក​»​។​
​ ​ផ្តល់​ភាពល្អ​ប្រណិត  ជា​ដៃគូ​ដែលមាន​តម្លៃបន្ថែម  និង​សកម្មភាព​ដែលមាន​កម្លាំង​រួមគ្នា​ក្នុង​ដៃគូ​។​
​ ​ផ្តល់​សកម្មភាព​ដំណើរ​កម្សាន្ត​ផ្សងព្រេង និង​បទ​សោធន៍​។​
​ ​ផ្សព្វផ្សាយ​ឲ្យ​មានការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព នៅលើ​ផ្លូវ​ក្នុងប្រទេស​កម្ពុជា​។​






 
​ការអញ្ជើញ​ចុះឈ្មោះ​ជា​សមាជិក​ក្លិប​
 
​ពេលវេលា​មកដល់​ហើយ ចំពោះ​ការចុះឈ្មោះ​ជា​សមាជិក​ក្លិប យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ស្វាគមន៍​លោកអ្នក ចំពោះ​ការចុះឈ្មោះ​សូម​ទំនាក់ទំនង​:
 
1: លោក Immy Panjwani អគ្គនាយក​ក្លិប​: 086 548 883 ។​
2: លោក​ឧ​ញ្ញា Dararath Ted So អគ្គនាយករង​ក្លិប​: 078 966 680 ។​
​ក្រុមហ៊ុន អរ  អឹម  អេ  ខេ​បូ​ឌា - Jaguar Land Rover ។​
​អាសយដ្ឋាន លេខ​២៦៤A  ផ្លូវ​សហព័ន្ធ​រុស្សី  ភ្នំពេញ កម្ពុជា​
 
​ ​ថ្ងៃ​ធ្វើការ​៖  ថ្ងៃ​ច​ន្ទ័  ដល់​ថ្ងៃ​សៅរ៍​
​ ​ព្រឹក​៖ 08:00 AM – 12:00 PM 
​ ​រសៀល​៖ 02:00 PM – 05:30 PM 
​ ​Cellcard        : 085 999 111 
​ ​Smart            : 070 999 111
​ ​សម្រាប់​ជា​ភាសា​អង់គ្លេស (English)៖ https://goo.gl/Qn8ksU ​។​
​ ​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​បើកបរ​សាកល្បង និង​ជាវ​រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ ​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ ​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111 ។​
​ ​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com​។​
​ ​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia​។​
​ ​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com