អត្ថបទពាណិជ្ជកម្ម
វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី​5 បានបញ្ចប់​ដោយ លទ្ធផល​ដ៏​ជោគជ័យ​ជាមួយ នឹង​សិក្ខាកាម​៨០​នាក់​ប​ន្ថែម​ទៀត​
27, Dec 2018 , 4:02 pm        
រូបភាព
​រាជធានី​ភ្នំពេញ – វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី 5 ត្រូវបាន​បញ្ចប់​ដោយ​ភាពជោគជ័យ​ជាមួយ​សិក្ខាកាម​៨០​នាក់​បន្ថែមទៀត​ដែល ទទួលបាន​ជំនាញ​លើ​ផ្នែក​ជួសជុល​ទូរ​សព្ទ និង​គ្រឿង​បរិក្ខារ​អេ​ឡិ​ក​ត្រូ​និក​ដូចជា​ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរទស្សន៍ ក្រោយពី​ទទួលបាន​ការបណ្ដុះបណ្ដាល​រយៈពេល​៤​ខែ​កន្លងទៅ​។
 
​អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Seungho Choi បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​វគ្គ Samsung Tech Institute ថា​៖ «​យើង​នៅ​ក្រុមហ៊ុន​សាម​សុង ជឿជាក់ថា សមត្ថភាព​និង​ជំនាញ​បុគ្គល​ម្នាក់ៗ​អាចជួយ​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ហើយ​ក្នុង​ស្មារតី​នេះ យើង​នៅតែ​បន្ត​ផ្ដោត​ការយកចិត្តទុកដាក់​លើ​គោលដៅ​របស់​យើង​ក្នុងការ​បន្ត​ជួយ​អភិវឌ្ឍ និង​ពង្រឹង​ជំនាញ​របស់​បុគ្គល​ម្នាក់ៗ ហើយ​ការចូលរួម​នេះ​នឹង​ក្លាយជា​វិភាគទាន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រយៈពេល​វែង​»​។  




 
​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​5 នៃ​វគ្គ​បណ្ដុណ​បណ្ដាល Samsung Tech Institute ដោយបាន​បណ្ដុះបណ្ដាល​សិក្ខាកាម​ចំនួន​៨០​នាក់ លើ​បី​ជំនាញ​ផ្សេងៗ​គ្នា​ដូចជា ជំនាញ​ជួលជុល​ទូរ​សព្ទ​និង​ថែប​ផ្លែ​ត ជំនាញ​ជួសជុល Smart TV និង​ជំនាញ​ជួសជុល​គ្រឿង​បរិក្ខា​អេ​ឡិ​ក​ត្រូ​និក​។  




 
​គោលបំណង​សំខាន់​របស់ Samsung Tech Institute គឺ​ចូលរួម​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​និង​បង្កើត​ទីផ្សារការងារ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប​ច្ជុ​ប្បន្ន​។ សិក្ខាកាម​សរុប​ចំនួន ៣៥០​នាក់ បានបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ពី Samsung Tech Institute ដោយ​ភាពជោគជ័យ​នឹង​ទទួលបាន​ជំនាញ​ដើម្បី​កសាង​អាជីព​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ចូលរួម​ជួយ​សង្គមជាតិ​ផងដែរ​។ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​ក្លាយជា​ដៃគូ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន​សាម​សុង​កម្ពុជា សម្រាប់​ការអនុវត្ត​គម្រោង​នេះ​តាំងពី​ឆ្នាំ​២០១៤​មក​។ 




 
​នៅក្នុង​សុន្ទរកថា​ដោយឡែក​មួយទៀត ឯកឧត្តម ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​មានប្រសាសន៍​ដោយ​ជឿជាក់​យ៉ាង​មុតមាំ​ថា​៖ «​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​មធ្យម កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ដែលមាន​គុណភាព​។ លោក​បាន​បន្ថែមថា “​ធនធានមនុស្ស​ដែល​កើតចេញពី​លទ្ធផល​បណ្ដុះបណ្ដាល​រប​ស់ Samsung Tech Institute បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគេ តាមរយៈ​ការបង្កើន​ជំនាញ និង​បង្កើន​មុខរបរ​ការងារ​ថែម​ទៀតផង​»




 
​ឯកឧត្តម ប៊ុន ភា​រិ​ន​បាន​បន្ថែមទៀតថា បច្ចេកវិទ្យា និង​វិធីសាស្ត្រ​បណ្ដុះបណ្ដាល​ថ្មី​ដែល​ផ្ដល់ជូន​ដោយ ក្រុមហ៊ុន​សាម​សុង គឺជា​ចំណុច​ដ៏​សំខាន់​ក្នុងការ​អ​ភ​វិ​ឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​កម្ពុជា​។ 


 
​ការអបអរសាទរ បានធ្វើ​ឡើង​ចំពោះ​សិក្ខាកាម​ទាំងអស់​នៅពេល​ពួកគេ​ទទួលបាន​វិញ្ញាបនបត្រ​នៅលើ​វេទិកា ដែល​ផ្ដល់​កិត្តិយស​ចែកជូន​ដោយ​ឯកឧត្តម ប៊ុន ភា​រិ​ន និង​លោក​អគ្គនាយក Seungho Choi​។ 
 
​លិខិត​ពិសេស ដែល​ផ្ដល់ឱកាស​ការងារ​ហាត់​ការ ត្រូវបាន​ប្រគល់​ជូនទៅ​ដល់​សិស្ស​ឆ្នើម​ចំនួន​៨​នាក់​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​។ លិខិត​ផ្ដល់ឱកាស​ការងារ​ហាត់​ការ​នេះ គឺជា​ការប្រកាស​ទទួល​យក​ពួកគេ​ឲ្យ​ចូលទៅ​ធ្វើ​ការហាត់​កា​រយៈពេល​៣​ខែ នៅ​ក្រុមហ៊ុន​សាម​សុង ក្រោម​នាយកដ្ឋាន​សេវាកម្ម​អតិថិជន​។ 


 
​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ក៏មាន​ការថតរូប​ទុកជា​អនុស្សាវរីយ៍​ជា​ក្រុម រួមមាន​បុគ្គលិក​ក្រុមហ៊ុន​សាម​សុង សិស្ស​និស្សិត និង​លោកគ្រូ អ្នកគ្រូ​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដែល​ពោល​ពេញ​ទៅដោយ​ស្នាមញញឹម​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com