អត្ថបទពាណិជ្ជកម្ម
គម្រោង​«​ទីក្រុង​រំដួល​»​របស់​ក្រុមហ៊ុន SRE Group បើក​ការដ្ឋាន​ជា​ផ្លូវការ និង​ការចាប់ផ្តើម​សម័យកាល​រស់នៅ​បែប​ទីក្រុង​ភ្នំពេញ 2.0
27, Dec 2018 , 4:38 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​២៦ ខែធ្នូ​នេះ ក្រុមហ៊ុន SRE Group ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំ​មួយ​របស់​ចិន បាន​ប្រារព្ធ​ពិធីបើកការដ្ឋាន និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​លក់ គម្រោង​ទីក្រុង​រំដួល​(ROMDUOL CITY)​ដែលជា​គម្រោង​អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​លំដាប់​ខ្ពស់​ដំបូង​គេ​បំផុត​។ គម្រោង​នេះ ត្រូវបាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅក្នុង​ខណ្ឌ​សែន​សុខ ដែលជា​ខណ្ឌ​ដែលមាន​សក្តានុពល​អភិ​វឌ្ឍន៍​បំផុត ក្នុង​រាជធានី​ភ្នំពេញ​។​
 
​កសាង​នាមប័ណ្ណ​របស់​ទីក្រុង​
 
​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដ៏​សំខាន់​មួយ​នៅក្នុង​គោលនយោបាយ​«​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» ហើយក៏​ជា​ប្រទេសមួយ ដែលមាន​វប្បធម៌ និង​អរិយ្យធម៌​ដ៏​ចំណាស់​មួយ​ផងដែរ​។ ក្នុងនាម​ជា​សមិទ្ធផល​ដំបូង សម្រាប់​ក្រុមហ៊ុន SRE Group ក្នុង​ការឈាន​ជើង​ចូលក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ចូលខ្លួន​ទៅក្នុង​ការអភិវឌ្ឍន៍​វិស័យ​អចល​ទ្រព្យ​ក្នុងប្រទេស​កម្ពុជា ពិធីបើកការដ្ឋាន​គម្រោង​ទីក្រុង​រំដួល​(ROMDUOL CITY)​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដោយបាន​និមន្ត​ព្រះសង្ឃ​មក​សម្តែង​ធម្មទេសនា និង​មាន​របាំ​ប្រពៃណី​ខ្មែរ ដើម្បី​ជាការ​ជូនពរ​បួងសួង​ដល់​គម្រោង​ថ្មី​មួយ​នេះ​។​


 
​នៅក្នុង​ពី​ធី​បើក​ការដ្ឋាន​នេះដែរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មកហើយ ។ ក្នុងឱកាស​«​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន​»​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នេះ គម្រោង​ទីក្រុង​រំដួល ដែល​ក្រុមហ៊ុន​SRE Group កំពុង​អភិវឌ្ឍ​ជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ នឹង​ជួយ​រឹតបន្តឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឈ្នះៗ​របស់​ភាគី​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ នេះ​ជាការ​បន្ថែម​របស់លោក ឃួ​ង ស្រេង​។​
 
​ទីក្រុង​ភ្នំពេញ គឺជា​រាជធានី​របស់​ប្រទេស​កម្ពុជា ហើយក៏​ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​ជា​មជ្ឈមណ្ឌល​នៃ​ចរាចរណ៍​ដឹកជញ្ជូន​ទូទាំងប្រទេស ហើយ​ភ្នំពេញ ត្រូវបាន​ធនាគារពិភពលោក​វាយ​តម្លៃ​ថា ជាទី​ក្រុង​ដែល​រីកចម្រើន​លឿន​បំផុត ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ជាទី​ក្រុង​អភិវឌ្ឍន៍​លឿន​បំផុត លំដាប់​ទី​បួន នៅ​ទូទាំង​សកលលោក​។ លោក ឃួ​ង ស្រេង លើកឡើង​បន្តថា​៖ «​រាជធានី​ភ្នំពេញ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ថ្មី​មួយ ហើយ​ខណ្ឌ​សែន​សុខ​ដែល​គម្រោង​ទីក្រុង​រំដួល​ស្ថិតនៅ​នេះ​ទៀតសោត គឺជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និង​សុខាភិបាល នៃ​រាជធានី​ភ្នំពេញ ហើយក៏​ជា​តំបន់​អភិវឌ្ឍ​ស្នូល សម្រាប់​ទីក្រុង​ភ្នំពេញ​នាពេល​អនាគត​ផងដែរ​»​។ 
 
​លោក​អភិបាល​រាជធានី​ភ្នំពេញ រំពឹងទុក​ថា​គម្រោង​«​ទីក្រុង​រំដួល​»​របស់​ក្រុមហ៊ុន SRE Group ខិតខំ​រៀបចំ​ផែនការ និង​កសាង​ដោយ​យកចិត្តទុកដាក់​បំផុត​នេះ អាច​លើកកម្ពស់ ដល់​កម្រិត​ស្ថាបត្យកម្ម​ទីក្រុង និង​មុខមាត់​រាជធានី​ភ្នំពេញ និង​នាំ​មូល​នូវ​ថាមពល​ថ្មីៗ​បន្ថែម ដល់​ការអភិវឌ្ឍន៍​ទីក្រុង និង​ក្លាយទៅជា​នាម​បណ្ណ​ថ្មី​មួយ​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​បើកចំហ ថាមពល និង​ភាពជា​ទីក្រុង​អន្តរជាតិ របស់​ទីក្រុង​ភ្នំពេញ​។​


 
​បំពេញតម្រូវការ​ក្នុងការ​លើកកម្ពស់​កម្រិត​លំនៅដ្ឋាន​
 
​បើ​និយាយ​ចំពោះ​ក្រុមហ៊ុន SRE Group វិញ គម្រោង​ទីក្រុង​រំដួល​នេះ ក៏មាន​អត្ថន័យ​ជ្រាលជ្រៅ​ខ្លាំង​ដែរ​។ ឆ្លងកាត់​ការអភិវឌ្ឍន៍​អស់កាល​ជាង​២០​ឆ្នាំ​មកនេះ ក្រុមហ៊ុន SRE Group បាន​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​«​ហិរញ្ញវត្ថុ​+​ផលិតកម្ម​+​អចលនទ្រព្យ​» ជា​គោល​គំនិត​រួមគ្នា​ក្នុងការ​អភិវឌ្ឍន៍​ក្រុមហ៊ុន ដោយបាន​ផ្តោត​សំខាន់​លើ​ផ្នែក​ពីរ​សំខាន់ៗ​ជា​យុទ្ធសាស្ត្រ គឺ​ការអភិវឌ្ឍន៍​អចលនទ្រព្យ និង​ការវិនិយោគ​អចលនទ្រព្យ​។ ក្រុមហ៊ុន បាននិងកំពុង​ខិតខំ​ប្រឹងប្រែង ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ទីក្រុង​អន្តរជាតិ​សំខាន់ៗ​នៅ​ទូទាំង​សកលលោក ដូចជា​ទីក្រុង​ឡុង​ដ៍​, ទីក្រុង​សាន​ហ្វ្រ​ង់​ស៊ី​ស្កូ​, ទីក្រុង​ស៊ីដនី​, ទីក្រុង​ហុងកុង​, ទីក្រុង​ប៉េកាំង និង​សៀង​ហៃ​ជាដើម ដោយ​ក្រុមហ៊ុន បាន​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន​លំដាប់​ខ្ពស់​ចម្រុះ ជាច្រើន​គម្រោង​រួចមកហើយ​។ 
 
​ក្នុង​ពិធីបើកការដ្ឋាន​ផ្លូវការ​នេះ លោក LIU FENG អគ្គនាយក​ក្រុមហ៊ុន SRE Group បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​តែងតែ​ខិតខំ​ប្រឹងប្រែង អនុវត្តតាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន ដើម្បី​សម្រេច​ឲ្យ​បាន នូវ​ការអភិវឌ្ឍន៍​អាជីវកម្ម​ទូទាំង​សក​លោក​របស់​ក្រុមហ៊ុន ហើយ​ការ​ចូលមក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​លើក​នេះ ក៏​ជាការ​ឆ្លើយតប​យ៉ាងសកម្ម ចំពោះ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​«​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» របស់​រដ្ឋាភិបាល​ចិន​ដែរ​។ លោក​បន្តថា សក្តានុពលភាព​អភិវឌ្ឍន៍ នៃ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ និង​អ​នា​នគ​ត​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​សេដ្ឋកិច្ច​ថ្មី នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏​ជា​មូល​ហេតុដែល​ទាក់ទាញ​ក្រុមហ៊ុន SRE Group មក​វិនិយោគ​នៅទីនេះ​ដែរ​។​


 
​គម្រោង​ទីក្រុង​រំដួល មាន​ទីតាំងនៅ​ចន្លោះ​ចំណុចកណ្តាល​ក្រុងភ្នំពេញ ពោលគឺ​នៅ​ចន្លោះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្ម​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ហេតុនេះ វា​ស្ថិតនៅ​ចំ​ទីតាំង​អភិវឌ្ឍ​បំផុត​ក្នុង​ទីក្រុង ដែល​មិន​ត្រឹមតែ​ប្រមូលផ្តុំ​នូវ​ធនធាន​អប់រំ សុខាភិបាល ពាណិជ្ជកម្ម​និង​ចរាចរណ៍​ល្អ​បំផុត​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្ទុក នូវ​តម្រូវការ​លើកកម្ពស់​កម្រិត​លំនៅដ្ឋាន ដែល​ងាយស្រួល​នឹង​កើតមានឡើង​ជាទីបំផុត​។​
 
​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយសារតែ​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស នាំ​ឲ្យ​ប្រជាជន​ជីវភាព​មធ្យម​មានការ​កើន​ឡើងជា​លំដាប់ ហើយ​ក៏បាន​ទាក់ទាញ​ធនធានមនុស្ស​ចំណានៗ​ពី​បរទេស ឲ្យ​មក​អភិវឌ្ឍ និង​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ យ៉ាងច្រើន​ផងដែរ​។ លោក LIU FENG បាន​មានប្រសាសន៍​ទៀតថា ក្រុមហ៊ុន SRE Group មក​វិនិយោគ​នៅទីនេះ គឺ​ដើម្បី​បំពេញតម្រូវការ​លំនៅដ្ឋាន​គុណភាព​ខ្ពស់ ដោយ​គ្រោង​កសាង​គម្រោង​ទីក្រុង​រំដួល ឲ្យ​ក្លាយជា​សមិទ្ធផល​មួយ ដែល​ប្រមូលផ្តុំ​នូវ​ធនធាន​អភិវឌ្ឍន៍ និង​បទពិសោធ ក្នុងការ​អភិវឌ្ឍន៍ ប្រតិបត្តិការ និង​ផលិតកម្ម​របស់​ក្រុមហ៊ុន​នៅ​ទូទាំង​សកលលោក ដើម្បី​បំពេញ​នូវ​ចន្លោះប្រហោង នៃ​គម្រោង​អ​ច​នល​ទ្រព្យ​លំដាប់​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ​។​


 
​ចាប់ផ្តើម​សម័យកាល​រស់នៅ​បែប​ទីក្រុង​ភ្នំពេញ​2.0
 
​គម្រោង​ទីក្រុង​រំដួល​ត្រូវ​បានកំណត់​ជា​«​សហគមន៍​រស់នៅ​បែប​អេកូឡូស៊ី​អន្តរជាតិ​មួយ​» ហើយ​គម្រោង​នេះ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​16327​ម៉ែត្រការ៉េ ដោយ​សាងសង់​លំនៅដ្ឋាន​លំដាប់​ខ្ពស់​ចំនួន​៤​អគារ ផ្សារ​ទំនើប និង​ចំណតរថយន្ត​ចំនួន​២​ជាន់​នៅ​ខាងក្រោម​។​
 
​បើ​និយាយ​ចំពោះ​ទីក្រុង​ភ្នំពេញ ការរស់នៅ​បែប​ទីក្រុង​ភ្នំពេញ​2.0 ដែល​នឹងត្រូវ​ចាប់ផ្តើម​ដោយ​គម្រោង​ទីក្រុង​រំដួល​នេះ គឺជា​បដិវត្ត​មួយ ដែល​ប្រែក្លាយ​ទ្រឹស្តី​ទៅជា​ការសាងសង់​ពិតៗ​៖ តាមរយៈ​ផែនការ​សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ចម្រុះ​សម្បូរបែប ធ្វើ​ឲ្យ​សំណង់​អគារ ដែល​ដើមឡើយ​គ្រាន់តែ​ជាទី​កន្លែង​ស្នាក់នៅ បាន​ប្រែខ្លួន​ក្លាយទៅជា​ទីកន្លែង​ដែល​រួមបញ្ចូល​នូវ​ធាតុ​ជាច្រើន​ផ្សេងៗ​គ្នា ដូចជា​រស់នៅ  ថែទាំ​សុខភាព អេកូឡូស៊ី សម្រាកលំហែ ពាណិជ្ជកម្ម​ជាដើម​។ មានន័យថា វា​គឺជា​ច្រកចេញចូល​តែមួយ ដែល​អាចបំពេញ​តម្រូវកា​រ​រស់នៅ កម្សាន្ត ទិញ​ទំនិញ សម្រាក​ទេសចរណ៍ និង​ទំនាក់ទំនង​សង្គម​អន្តរជាតិ របស់​ក្រុម​ធនធានមនុស្ស​លំដាប់​ខ្ពស់​បាន​។​
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ គម្រោង​ទីក្រុង​រំដួល​នេះ បាន​នាំ​ចូលមក​នូវ​ទ្រឹស្តី  រចនា Modern Tropical ឈាន​មុនគេ របស់​ក្រុមហ៊ុន​សំណង់ និង​រចនា​ស័ង​វ៉ាន់​សិង្ហ​បុរី​។ គម្រោង​នេះ ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ លោក Matthew Hon ដោយ​រចនា​កសាង​នូវ​គំរូ​អគារ​ទីក្រុង ដែល​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ រវាង​ធាតុ​វប្បធម៌​ក្នុងស្រុក ជាមួយនឹង​បទពិសោធ​ល្អឥតខ្ចោះ​លំដាប់​អន្តរជាតិ​។​


 
​យោងតាម​ការណែនាំ​ពី​លោក Matthew Hon  គម្រោង​ទីក្រុង​រំដួល​នេះ បង្កប់​នូវ​ទ្រឹស្តី​សហគមន៍​រស់នៅ បែប​សួនឧទ្យាន​បៃតង​ដ៏​ធំ និង​កម្រ​មួយ នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​វា​ត្រូវបាន​រចនា​ឲ្យ​មាន​សួន​អេកូឡូស៊ី​បែប​អាស៊ី​បូព៌ា ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អ នូវ​ទេសភាព​ដើមត្នោត និង​ទឹកថ្លា​ឆ្វេង បង្កើតបានជា​សួនឧទ្យាន​អេកូឡូស៊ី​ដ៏​ស្រស់​សោភា​។ នៅក្នុង​សួនឧទ្យាន​នេះ មាន​កសាង​ន​នូវ​កុមារដ្ឋាន តំបន់​លេង​ទឹក​សម្រាប់​កុមារ អាង​ហែល​ទឹក​ខាងក្រៅ មជ្ឈមណ្ឌល​ស្ប៉ា  សួន​ហាត់ប្រាណ​ក្នុង​ទឹក តំបន់​កម្មវិធី​សម្រាក​កម្សាន្ត​ខាងក្រៅ  ស្ថានីយ៍​ពហុ​បំណង មជ្ឈមណ្ឌល​អាហារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ផ្សេងៗ​ទៀត ដើម្បី​បំពេញតម្រូវការ​រស់នៅ​របស់​អ្នករស់នៅ​គ្រប់​វ័យ បង្កើតជា​របៀប​រស់នៅ​បែង​ភ្នំពេញ​មួយ​នៅក្នុង​បរិយាកាស​ធម្មជាតិ​អេកូឡូស៊ី សម្រាប់​ធនធានមនុស្ស​កំពូលៗ​ទូទាំង​សកលលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com