ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន៤ បន្ថែមទៀត
× ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា(NBC) បន្តបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន៤ បន្ថែមទៀត ក្រោយពីគ្រឹះស្ថានឥណទានចំនួន ១២ ហើយ ដែលត្រូវបានដកហូតវិញ្ញាបនបត្របញ្ជាក់ ការចុះបញ្ជីលើប្រតិបត្តិការរបស់ខ្លួន កាលពីដើមខែមករាកន្លងមក។
បើធនាគារជាតិកម្ពុជា គ្រឹះស្ថានហិញ្ញវត្ថុទាំង៤ ដែលត្រូវដកហូតវិញ្ញាបនបត្រនោះ រួមមាន ស៊ីហ្វិដ ម.ក, ស៊ី.ស៊ី.ដូ ហ្វាយនែន ម.ក, ចក ហ្វាយនែន ម.ក, អង្គការក្រុមការងារសេដ្ឋកិច្ចថ្មី ។
គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩នេះ ធនាគារជាតិកម្ពុជាបានដកហូតវិញ្ញាបនបត្រលើគ្រឹះស្ថានឥណទានជនបទចំនួន១៦ គ្រឹះស្ថានហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com