ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាំង​ប៉ាវ​គួរតែ​ខ្ចប់​បែបណា ទើប​នាំ​សំណាងល្អ​ដល់​អ្នក​?
01, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​ខ្ចប់​អាំង​ប៉ាវ​ដែល​អាច​នាំ​លាភ​ធំ​ជូន​អ្នក​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​នៅពេលដែល​អ្នក​ដាក់​អាំង​ប៉ាវ​ជូន​មាតាបិតា​ទាំងសងខាង លុយ​ក្នុង​អាំង​ប៉ាវ​នោះ​គួរតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រោះ​វា​តំណាង​ឲ្យ​អាយុ​របស់​ពួកគាត់​។ លុយ​កើន អាយុ​នឹង​កើន​តាម​នោះដែរ​។​
 
2.​ ​លុយ​ក្នុង​អាំង​ប៉ាវ​នោះ​គួរតែ​ជា​លុយ​ថ្មី ព្រោះ​លុយ​កាន់តែ​ថ្មី សំណាង​នឹង​ចូល​កាន់តែច្រើន ធ្វើ​ឲ្យ​អ្នកទទួល​ទ្រព្យ​មិន​អស់​នោះទេ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។​
 
3.​ ​អាំង​ប៉ាវ​ដែល​អ្នក​ប្រើ មិន​គួរប្រើ​ជាន់គ្នា​ឡើយ មានន័យថា អាំង​ប៉ាវ​ក្នុង​ឆ្នាំ​ចាស់ អ្នក​មិនគួរ​ប្រើ​ក្នុង​ឆ្នាំ​ថ្មី​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ប្រើ​អាំង​ប៉ាវ​ថ្មី​ទាំងអស់ ទើប​មាន​លាភ​អាច​ចូលមក​បាន​។​
 
​ពេលដែល​អ្នក​ខ្ចប់​អាំង​ប៉ាវ អ្នក​មិនគួរ​ដាក់​ឲ្យ​មាន​ចំនួន​លេខ​៤​ទេ ព្រោះ​ជា​លេខ​មិនល្អ​។ ដូចនេះ នៅពេលដែល​អ្នក​ខ្ចប់​អាំង​ប៉ាវ អ្នក​គួរតែ​អនុវត្តតាម​វិធី​ទាំងនេះ ទើប​អាច​នាំ​រឿង​ល្អ​ចូល​មករក​អ្នក​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com