ពីនេះ ពីនោះ
«តង្កៀប» ត្រូវអានថា តង់កៀប ដែលគេនិយមហៅថា «តាកៀប»ឬ«ត្រវៀត»
×
បច្ចុប្បន្នពលរដ្ឋមួយចំនួននៅតែនិយមប្រើពាក្យទៅតាមទម្លាប់មាត់ដែលធ្លាប់តែហៅពីចាស់ៗ ឬភាគច្រើនប្រើជាគ្រាមភាសាតាមតំបន់នីមួយៗខុសៗគ្នា។ តាមការពិតពាក្យ «តង្កៀប» ត្រូវបានសម្តេច ជួន ណាត កំណត់ឲ្យប្រើជាផ្លូវការ ហើយត្រូវអានថា តង់កៀប តែជាក់ស្តែងពលរដ្ឋនិយមហៅថា «តាកៀប ឬត្រវៀត» ដែលពាក្យទាំងនេះមិនមាននៅក្នុងវចនានុក្រមខ្មែរឡើយ។ «តង្កៀប» ជាប្រដាប់សម្រាប់ថ្កៀប។ ឧទាហរណ៍៖ របស់នេះតូចលិ្អតពេក ទាល់តែមានតង្កៀបមកថ្កៀប ទើបយកបានដោយស្រួល៕
© រក្សាសិទ្ធិដោយ thmeythmey.com