អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A80 ដ៏ទាក់ទាញ និងទំនើបបំផុត ដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ ![](https://image.thmeythmey.com/pictures/2019/07/02/untitled-1_front.jpg)
×![]()
ពិតជាអស្ចារ្យខ្លាំងណាស់! ស្មាតហ្វូនត្រកូល A ស៊េរីចុងក្រោយ Samsung Galaxy A80 ដែលអតិថិជនទាំងអស់កំពុងរង់ចាំ យ៉ាងតក់ក្រហល់បំផុតនោះ បានមកដល់ និងដាក់លក់ផ្លូវការ នៅក្នុងប្រទេសកម្ពុជាហើយ។ ដូច្នេះចាប់ពីពេលនេះទៅ លោកអ្នកមិនចាំបាច់ឆ្ងល់ និងតាមដានព័ត៌មានផ្សេងៗ ដែលបែកធ្លាយ តាមពាក្យចចាមអារាមទៀតឡើយ។
ជាមួយនឹងស្មាតហ្វូនស៊េរីចុងក្រោយ Samsung Galaxy A80 ដែលកំពុងអង្រួនចិត្តអ្នកប្រើប្រាស់នេះបានបំពាក់មកជាមួយ អេក្រង់ពេញតួ New Infinity Display និងការផ្លាស់ប្ដូររចនាបថថ្មី មួយទំហឹងតែម្តង។ កាមេរ៉ា Samsung Galaxy A80 បង្វិលមុខក្រោយដ៏អស្ចារ្យ ពោរពេញដោយភាពទាក់ទាញជាទីបំផុត។ ទាំងនេះគឺជាចំណុចរសើប និងលេចធ្លាថ្មីបំផុត ដែលធ្វើឱ្យ Samsung Galaxy A80 នេះ ក្លាយជាស្មាតហ្វូនក្នុងដួងចិត្ត និងក្តីស្រមៃរបស់អ្នកប្រើប្រាស់ទាំងអស់។
![](https://image.thmeythmey.com/pictures/2019/07/02/samsung__1_.jpg)
គួរបញ្ជាក់ផងដែរថា Samsung Galaxy A80 មានបំពាក់កាមេរ៉ា Pop-up មានផ្ទុកកាមេរ៉ាមុខក្រោយ លើទីតាំងតែមួយ អាចបង្វិលបាន មានកាមេរ៉ា ៣ គ្រាប់។ អេមខ្លាំងណាស់! មួយគ្រប់ទំហំ 48MP f/2.0 មួយគ្រាប់ទៀត ប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទីបី ជា 3D ToF Sensor។ អ្វីដែលពិសេសបំផុតនោះ កាមេរ៉ាមុខ ឈរលើទីតាំងតែមួយ ដែលពុំមានបន្សល់ស្នាមឆកណាមួយ លើអេក្រង់ទៀតឡើយដោយមានអេក្រង់លាត ទំហំ 6.7 អ៊ីញ និងបង្ហាញវីដេអូកម្រិត FHD+ (1080 X 2400) ប្រភេទ Super AMOLED ផងដែរ។
រីឯថាមពលថ្មវិញ មានកម្លាំង 3700 mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង 25 វ៉ាត់ ដោយមាន RAM ទំហំ 8GB និងអង្គផ្ទុក 128GB មានមុខងារស្កេនក្រយៅដៃ លើអេក្រង់ផងដែរ។ ពិតជាឡូយមែនទែន! សម្រាប់ Samsung Galaxy A80 នេះនឹងដាក់លក់ជាផ្លូវការក្នុងទីផ្សារកម្ពុជា ក្នុងថ្ងៃនេះតែម្តង ក្នុងតម្លៃត្រឹមតែ ៦១៩ដុល្លារប៉ុណ្ណោះ ជាមួយជម្រើស ៣ ពណ៌គឺ៖ ពណ៌ស ពណ៌មាស និងពណ៌ខ្មៅ។
![](https://image.thmeythmey.com/pictures/2019/07/02/samsung__2_.jpg)
ដូច្នេះ សម្រាប់អតិថិជនដែលចង់បានភាពទាន់សម័យ និងលេចធ្លា ជាមួយស្មាតហ្វូនដែលគ្មានក្បាលឆក គ្មានប្រជ្រុយ អេក្រង់លាតពេញតួ ក៏ដូចជារចនាបថថ្មី នៃកាមេរ៉ាដែលអាចថតរូបភាព Selfieកាន់តែច្បាស់ល្អឥតខ្ចោះនោះ គ្មានអ្វីមកជំនួសក្រៅពី Samsung Galaxy A80 ដ៏អស្ចារ្យនេះបានទេ។
នៅចាអីទៀត ប្រញាប់ឡើង យើងហ៊ានធានាថា វាអាចនឹងដាច់ស្តុក ប្រសិនបើលោកអ្នកមិនប្រញាប់ទៅជាវឱ្យទាន់គេនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយ របស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com