ជាតិ
លោក យន្ត មីន ត្រូវបាន​បំពាក់​ផ្កាយ​៤ និង​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ការពា​រ​ជាតិ​ផ្លូវការ​
03, Jul 2019 , 12:30 pm        
រូបភាព
លោក យន្ត មីន ទទួល​ព្រះរាជក្រឹត្យ​តែងតាំងពី សម្តេច ទៀ បាញ់
លោក យន្ត មីន ទទួល​ព្រះរាជក្រឹត្យ​តែងតាំងពី សម្តេច ទៀ បាញ់
ដោយ: ថ្មីៗ
លោក យន្ត មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា នេះ ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​



​ការបំពាក់​ស័ក្តិ និង​តែងតាំង​លោក យន្ត មីន ធ្វើឡើង​នា​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ ២០១៩​។ ជាមួយគ្នានេះ លោក ហ៊ុយ ពិសិដ្ឋ ក៏បាន​ឡើងកាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដូចគ្នា​ផងដែរ​។​



សូមបញ្ជាក់ថា លោក យន្ត មីន បាន​សុំលាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ក្រោយ​ករណី​បាក់​រលំ​អគារ​៧​ជាន់​ដែល​បណ្តាល​ឲ្យ​មនុស្ស​២៨​នាក់​ស្លាប់ និង​២៦​នាក់​រងរបួស​។ ភ្លាមៗ​នោះ ប្រមុខ​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន បានប្រកាស​ពី​ការតែងតាំង​លោក គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម ទៅ​ជំនួស​តំណែង​លោក យន្ត មីន​។ លោក គួច ចំរើន បាន​កាន់តំណែង​ផ្លូវការ​កាលពី​ចុង​សប្តាហ៍​កន្លងមក​៕



Tag:
 យន្ត មីន
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com