ជាតិ
បាក់ឌុប
ព្រឹកថ្ងៃដំបូង៖ សុខភាពបេក្ខជនបាក់ឌុបមិនសូវចោទជាបញ្ហាឡើយ លើកលែង១ករណីនៅបាត់ដំបង ប្រភពរូបថត៖ ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
× គិតត្រឹមម៉ោង១០ព្រឹកនេះ ករណីសុខភាពរបស់បេក្ខជនមិនបានចោទជាបញ្ហាធ្ងន់ធ្ងរនោះឡើយ ដោយមានករណីបន្តិចបន្តួចប៉ុណ្ណោះនៅទូទាំងប្រទេស។ បើតាមការផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡានៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បញ្ហាធ្ងន់ធ្ងរមាន១ករណីនៅខេត្តបាត់ដំបង។
បេក្ខជនម្នាក់នៅមណ្ឌលបឋមសិក្សាជាស៊ីម ខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារមានអាការធ្ងន់ធ្ងរ ខណៈគេដែលគេកំពុងដំណើរការប្រឡងនៅព្រឹកដំបូងនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
បញ្ហាសុខភាពផ្សេងទៀត ភាគច្រើនគឺករណីវិលមុខ ប៉ុន្តែបេក្ខជនបានធូរស្រាលឡើងវិញ ហើយបន្តការប្រឡង ក្រោយទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលនីមួយៗ។ បើតាមក្រសួងអប់រំ ករណីទាំងនោះមាន នៅមណ្ឌលទួលស្វាយព្រៃ មណ្ឌលឥន្ទ្រទេវី និងជាស៊ីមបឹងកេងកង ក្នុងរាជធានីភ្នំពេញ និងអនុវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ។
ព័ត៌មានបន្ថែម៖
ឈានដល់ការបញ្ចប់ការប្រឡងពេលព្រឹក ក្រសួងអប់រំ បានលើកឡើងបន្ថែមទៀតពីករណីសិស្សមានបញ្ហាសុខភាពនៅមណ្ឌលប្រឡងនៅខេត្តត្បូងឃ្មុំ កណ្តាល ពោធិ៍សាត់ និងខេត្តព្រះសីហនុ ដោយបេក្ខជនខ្លះបណ្តោងសេរ៉ូមពេលដំណើរការប្រឡង។
© រក្សាសិទ្ធិដោយ thmeythmey.com