ជាតិ
ផ្អាកចរាចរណ៍ក្នុងក្រុងប៉ោយប៉ែត បណ្តោះអាសន្នក្រោយបាក់ទំនប់ទឹកអូរខៃដន រូបពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
× អាជ្ញាធរបានផ្អាកចរាចរណ៍បណ្តោះអាសន្ន នៅត្រង់កំណាត់ផ្លូវជាតិលេខ៥ ក្នុងចំណុចតPK394+900 ដល់ 396+600 ក្នុងភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីទំបន់អូរខៃដន បានបាក់ធ្លាយទឹក ធ្វើឲ្យទឹកហូរលិចផ្លូវយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសចក្តីជូនដឹណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧កញ្ញានេះ។
ក្រសួងសាធារណការបញ្ជាក់ទៀតថាការផ្អាកចរាចរណ៍នេះ គឺដើម្បីការងារ និងថែរក្សាផ្លូវប្រើប្រាស់ឲ្យបានយូរ កុំឲ្យមានការខូចខាតធ្ងន់ធ្ងរ ដោយរង់ចាំស្ថានភាពទឹកស្រក់មានលក្ខណៈល្អប្រសើរ ទើបបើកឲ្យចរាចរណ៍ជាធម្មតាវិញ៕
Tag:
ទំនប់អូរខៃដន
ផ្លូវជាតិលេខ៥
© រក្សាសិទ្ធិដោយ thmeythmey.com