កីឡាជាតិ
ជាតិ
អបអរសាទរ! ក្រុមប៉េតង់នារី៣ទល់៣ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
× ក្រុមកីឡាការិនីប៉េតង់លើវិញ្ញាសា៣ទល់៣ ដែលមានសមាសភាព ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា និងវង ចន្ថា បានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-៤ នាការប្រកួតដណ្តើមយកមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ នេះ។
នេះជាមេដាយមាសទីពីររបស់កម្ពុជាពីការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន ដោយមេដាយមាសទីមួយរកបានដោយកីឡាករល្បុក្កតោ យ៉ុង ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis។
គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ កម្ពុជា មានមេដាយសរុប២២ ក្នុងនោះ មាស២ ប្រាក់៣ និងសំរឹទ្ធ១៧។
លទ្ធផលនៃការប្រកយតក្រុមកីឡាការិនីប៉េតង់លើវិញ្ញាសា៣ទល់៣
វគ្គជម្រុះ៖
-ឈ្នះម៉ាឡេស៊ី (Senin Nurashimah, Musa Nur Farah Hana, Edie Sufiqriyani) ១៣-១០
-ឈ្នះឥណ្ឌូណេស៊ី (Wahyuni Mirda, Febriyanti Sephia, Soimah) ១៣-១
-ឈ្នះហ្វីលីពីន (Orola Alejandra, Dionicio Arnett និង Leonardo Honeylyn) ១៣-៥
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-ឈ្នះឡាវ (Souksavat Khuon, Souliya Manivanh និង Thepphakan Bovilak) ១៣-៩
វគ្គផ្តាច់ព្រ័ត្រ
ឈ្នះ ម៉ាឡេស៊ី ១៣-៤៕
Tag:
ស៊ីហ្គេម
SeaGames
ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com