ពិតជាអស្ចារ្យ! ពិតជារំភើបសម្រាប់ម្ចាស់សំណាងរបស់គោជល់ ក្នុងយុទ្ធនាការចែកមហារង្វាន់ ជូនដល់អតិជន ដែលបានគាស់ក្រវិលកំប៉ុងគោជល់ ហើយឈ្នះរង្វាន់ មានដូចជា រថយន្តម៉ាស្ដា ម៉ូតូហុងដាឌ្រីម លុយសុទ្ធ ៥០០ និង ១០០ ដុល្លារជាច្រើនរង្វាន់។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនគោជល់ បានរកឃើញអ្នកមានសំណាង ត្រូវរង្វាន់ធំ គឺរថយន្តម៉ាស្ដា ថាន់ឌ័រ សេរីឆ្នាំ២០២០ ចំនួនមួយគ្រឿង នៅសង្កាត់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកឈ្នះមហារង្វាន់គោជល់ គឺរថយន្តម៉ាស្ដា ថាន់ឌ័រ សេរីឆ្នាំ២០២០ មានឈ្មោះថា ឌី ដេត អាយុ ១៨ឆ្នាំ មានទីលំនៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ហើយរូបគេបានឈ្នះរង្វាន់ នៅពេលដែលគាត់មកស៊ីឈ្នួល ជួយលក់ដំណាប់ផ្លែឈើ នៅក្នុងកម្មវិធីតាំងពិព័ណ៌ពាណិជ្ជកម្មថៃ ខ្មែរ។
សូមជម្រាបថា នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុនគោជល់ នឹងប្រគល់រង្វាន់ជូនដល់អតិថិជនមានសំណាងឈ្នះរថយន្ត ម៉ាស្ដា ថាន់ឌ័រ ចំនួន១គ្រឿងនេះ។ ឯអ្នកលក់រាយ ដែលលក់គោជល់ឲ្យជនពិសា ហើយឈ្នះរង្វាន់រថយន្តនោះ ក៏នឹងទទួលបានទឹកប្រាក់លើកទឹកចិត្ត ចំនួន ១០ លានរៀលផងដែរ។
កម្មវិធីប្រគល់រង្វាន់ នឹងប្រព្រឹត្តទៅ នៅបរិវេណផ្សារ កាណាឌីយ៉ា តាមបណ្ដោយផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ។ ក្រៅពីប្រគល់រង្វាន់ជូនអតិថិជន យើងក៏មានលក់ភេសជ្ជៈគោជល់ ដែលមានប្រូម៉ូសិនពិសេស និងការលេងហ្គេមយករង្វាន់ភ្លាមៗផងដែរ នៅទីនោះ។
ហេតុដូចនេះ សូមបងប្អូនកម្មករកម្មការិនី និងអ្នកដែលគាំទ្រគោជល់ទាំងអស់ ចូលរួមទស្សនាឲ្យបានច្រើនកុះករ និងមានឱកាសឈ្នះរង្វាន់ជាច្រើន នៅក្នុងថ្ងៃនោះ។
ក្រៅពីរង្វាន់ធំ ដែលនឹងប្រគល់ជូនអតិថិជន នៅរាជធានីភ្នំពេញហើយនោះ គោជល់ក៏មានកម្មវិធីប្រគល់រង្វាន់ ជូនអ្នកដែលបានឈ្នះម៉ូតូ លុយសុទ្ធ ៥០០ និង១០០ ដុល្លារជាច្រើនរង្វាន់ទៀតផង នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសដូចជា៖
1. ខេត្ត កំពង់ធំ លោក ចយ ម៉ែល ឈ្នះម៉ូតូ ១គ្រឿង
2. ខេត្ត កំពង់ឆ្នាំង លោក ផេង សាប៊ន ឈ្នះម៉ូតូ ១គ្រឿង
3. ខេត្ត កណ្ដាល លោក វ៉ែន បូរ៉ា ឈ្នះម៉ូតូ ១គ្រឿង
4. រាជធានីភ្នំពេញ លោក យ៉ាប់ នី ឈ្នះម៉ូតូ ១គ្រឿង
5. រាជធានីភ្នំពេញ លោក កុន សំអន ឈ្នះម៉ូតូ ១គ្រឿង៕
(អត្ថបទពាណិជ្ជកម្ម)