COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich ក្រុមនៅអឺរ៉ុបដំបូងគេត្រឡប់ចូលហ្វឹកហាត់វិញ អំឡុងពេល COVID-19
× កីឡាកររបស់ Bayern Munich នឹងវិលចូលទីលានហ្វឹកហាត់វិញនៅថ្ងៃចន្ទទី៦ ខែមេសានេះ បន្ទាប់ពីក្របខណ្ឌ Bundesliga ប្រកាសឲ្យផ្អាកបណ្តោះអាសន្នដោយភ័យខ្លាចជំងឺរាតត្បាត COVID-19។
ក្របខណ្ឌ Bundesliga បានចាប់ផ្តើមផ្អាកដំណើរការប្រកួតតាំងពីថ្ងៃទី១៣ ខែមីនាម្លេះ និងណែនាំក្លិបទាំងអស់មិនគួរមានការហ្វឹកហាត់រហូតដល់ថ្ងៃទី៥ ខែមេសា។ ថ្នាក់ដឹកនាំនៃលីគកីឡាបាល់ទាត់កំពូលអាល្លឺម៉ង់នេះ នឹងស្វាគមន៍កីឡាករត្រឡប់មកវិញ ដោយចែកជាក្រុមតូចៗសម្រាប់ការហ្វឹកហាត់។
ក្លិបម្ចាស់ការពារជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich បានប្រកាសលើវេបសាយផ្លូវការរបស់ខ្លួនថា បើទោះជាការហ្វឹកហាត់នឹងចាប់ផ្តើមឡើងវិញក្តី ប៉ុន្តែមិនត្រូវអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាឡើយ។
«ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លង COVID-19 ឲ្យកាន់តែមានអត្រាទាប ក្រុម FC Bayern Munich ស្នើឲ្យអ្នកគាំទ្របន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដូច្នេះសូមកុំមកកន្លែងហ្វឹកហាត់របស់ FC Bayern»។
បើទោះជាមានកាហ្វឹកហាត់ឡើងវិញក៏ដោយ ប៉ុន្តែក្របខណ្ឌ Bundesliga នៅតែបន្តផ្អាករហូតដល់ថ្ងៃទី៣០ ខែមេសាដដែល។ គិតត្រឹមថ្ងៃទី៦ ខែមេសានេះ COVID-19 បានសម្លាប់ប្រជាជនអាល្លឺម៉ង់ប្រមាណជាង១៥០០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង១សែនករណី។ យ៉ាងណា អាល្លឺម៉ង់ក៏មានអ្នកជាសះស្បើយច្រើនដែរ រហូតដល់ជិត៣ម៉ឺននាក់៕
Tag:
Bayern Munich
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com