COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Son ទៅ​បំពេញ​កាតព្វកិច្ច​យោធា​នៅ​កូរ៉េខាងត្បូង ស្របពេល​វិបត្តិ COVID-19
08, Apr 2020 , 8:59 am        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ​ឆ្នើម Tottenham Hotspur នឹង​ទៅ​បំពេញ​កាតព្វកិច្ច​យោធា​នៅឯ​ប្រទេស​កូរ៉េខាងត្បូង ស្របពេល​ក្របខណ្ឌ Premier League ផ្អាក​កា​ប្រកួត​ដោយសារ​ជំងឺ​រាតត្បាត COVID-19​។ ក្លិប​រហ្សនាម​មាន់​ខ្នាយ​មាស​ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី ៦ ខែមេសា​។​


 
Son ដែល​បាន​វិលត្រឡប់​ទៅ​ប្រទេស​កូរ៉េខាងត្បូង​ទៅកាន់​ទឹកដី​អង់គ្លេស​កាលពី​ចុងខែ​មីនា​ហើយ​បច្ចុប្បន្នកំពុង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ នឹងត្រូវ​ចាប់ផ្តើម​បំពេញ​កាតព្វកិច្ច​យោធា នៅ​ចុងខែ​មេសា​នេះ ដោយមាន​រយៈពេល​៤​សប្តាហ៍​។​
 
​ដើមឡើយ កីឡាករ​ឆ្នើម​របស់​អាស៊ី វ័យ ២៧ ឆ្នាំ​រូបនេះ ត្រូវ​ជាប់​កាតព្វកិច្ច​យោធា​នៅ​ខែកុម្ភៈ​កន្លងទៅ​ក្នុង​រយៈពេល​២១​ខែ​ឯណោះ ប៉ុន្តែ​រូបគេ​បានគេច​ផុត​ការងារ​ដែលជា​ច្បាប់​ប្រទេស​កូរ៉េខាងត្បូង​នេះ​វិញ បន្ទាប់ពី​ជួយ​ជម្រើសជាតិ​ឈ្នះ​មេដាយមាស​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ ២០១៨​។​
 
​ក្លិប Spurs បានចេញ​សេចក្តីប្រកាស​មួយ​ថា​៖« ក្លិប​សូមបញ្ជាក់ថា Son Heung-Min នឹង​ចាប់ផ្តើម​បំពេញ​កាតព្វកិច្ច​យោធា​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ខែ​នេះ​តទៅ​។ បុគ្គលិក​ពេទ្យ​របស់​យើង​នៅតែមាន​ទំនាក់ទំនង​ជាប្រចាំ​រហូត​ដល់​គាត់​ជាសះស្បើយ​ឡើងវិញ​ពីរ​បួស​បាក់ដៃ​អំឡុង​ជ័យជម្នះ ៣-២ លើ​ក្រុម Aston Villa កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ​។
 
​បើតាម​កា​ប្រកាស​របស់​ក្លិប​ដដែល Son នឹង​វិលត្រឡប់​ទៅ​ទីក្រុង​ឡុង​ដ៍​វិញ​បន្ទាប់ពី​បញ្ចប់​កាតព្វកិច្ច​យោធា​របស់ខ្លួន​នៅក្នុង​ខែឧសភា​ឆ្នាំ​២០២០៕

Tag:
 COVID-19
  Son Heung-min
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com