ជាតិ
សង្គមជាតិ
ពងក្រពើភ្នំចំនួន២២ ត្រូវបានរកឃើញនៅតំបន់អភិរក្សសត្វក្រពើបឹងវាលវែង
× ភ្នំពេញ៖ ពងក្រពើភ្នំ-ក្រពើត្រី ១សម្បុកដែលមានពងចំនួន២២ ត្រូវបានមន្ត្រីគម្រោងអភិរក្សក្រពើកម្ពុជា នៃរដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ប្រទះឃើញ កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់អភិរក្សសត្វក្រពើបឹងវាលវែង នាស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅក្នុងតំបន់អភិរក្សសត្វក្រពើបឹងវាលវែង នាស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការចុះផ្សាយរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)។ ក្រពើភ្នំ ឬក្រពើត្រី ជាប្រភេទល្មូនដែលងាយរងគ្រោះ និងត្រូវបានគេដាក់ក្នុងបញ្ជីក្រហម IUCN ថាជាក្រពើដែលងាយរងគ្រោះ និងជិតផុតពូជលើលោក។
ពងក្រពើទាំងនោះ ត្រូវបានយកទៅរក្សានៅសម្បុកសិប្បនិម្មិត ដើម្បីគេចពីការបំផ្លាញពីទឹកជំនន់ និងសត្វផ្សេងៗ ហើយអ្នកការពារក្រពើនៅក្នុងសហគមន៍ នឹងការពារពងក្រពើទាំងនេះ រហូតដល់ពេលវាញាស់។ នេះបើតាមអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)។
អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ក៏ឲ្យដឹងដែរថា កាលពីខែមេសាកន្លងទៅ ក្រុមល្បាតរបស់គម្រោងអភិរក្សក្រពើកម្ពុជា បានរកឃើញសម្បុកក្រពើមួយផ្សេងទៀត នៅតំបន់លែងក្រពើឆាយរាប ស្រុកស្រែអំបិល ខេត្តកោះកុង។ ក៏ប៉ុន្តែពងក្រពើដែលរកឃើញនៅស្រុកស្រែអំបិលនោះ សុទ្ធតែជាពងមិនអាចបង្កកំណើតបាន៕
Tag:
ពោធិ៍សាត់
ក្រពើភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com