-ក្រាបសំពះ លះគំនាប់ ផ្គាប់នឹងមុខ
ក្រោយគគ្រុក លុកឡកល ទរតោះតើយ
ថ្លែងតាមដឹង ថ្លឹងតាមដាន បានឃើញហើយ
ខ្លះដល់ត្រើយ ល្ហើយចាប់ភ្លេច គេចគ្រូដើម។
-គ្រាកាន់ដៃ ច្នៃអក្ខរា ចារបូកដក
សិស្សខ្លះត្បក បកបំពាន គ្មានចិត្តថ្លើម
អួតអាងក្តែង ឯងចេះណាស់ ច្បាស់គួរស្បើម
ចោលគ្រូដើម ផ្តើមសម្ញែង ឯងអុងអាត់។
-គ្រូមួយថ្ងៃ ក្រៃគុណពិត គិតកុំងោះ
សិស្សមានឈ្មោះ ព្រោះគ្រូមុន គុណកុំកាត់
ចងចិត្តចាំ ផ្តាំកុំឆ្មើង ឡើងល្បីស្ងាត់
គុណគ្រូក្តាត់ ចាត់ចងផ្តុំ កុំមើលងាយ។
-ទោះគ្រូទាប ប្រៀបមិនស្មើ ដើរផ្លូវទ័ល
ជួបគ្រូផ្ទាល់ ស្គាល់កុំឫក នឹកនិយាយ
មានចំណេះ ចេះប៉ុនណា ហារពីនាយ
កុំរាយមាយ រាយរាប់រក ភ្នកគោរព៕