ពីនេះ ពីនោះ
សុខភាព
ងាយៗ! ចង់ឱ្យថ្ពាល់មានពណ៌ស៊ីជំពូស្អាតដោយមិនបាច់ផាត់តុបតែង កុំរំលងអត្ថបទនេះ
× ផលិតផលជួយឱ្យស្បែកថ្ពាល់មានពណ៌ស៊ីជម្ពូរមានមិនខ្វះឡើយនៅលើទីផ្សារ ប៉ុន្តែផលិតផលភាគច្រើនមានផ្ទុកសារធាតុគីមីគ្រោះថ្នាល់ដល់ស្បែក។ដូច្នេះថាតើធ្វើយ៉ាងណាទើបអាចទទួលបាននូវស្បែកថ្ពាលពណ៌ស៊ីជំពូរលោងស្អាតទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយឱ្យថ្ពាល់ស្រស់ស្អាតពណ៌ស៊ីជំពូបែបធម្មជាតិ ៖
១. គ្រប់គ្រងកំហឹងនិងស្ត្រេស
ផ្ដល់ឱ្យស្បែកនូវភាពភ្លឺរលោងដោយការព្យាយាមគ្រប់គ្រងកំហឹងនិងភាពតានតឹងក្នុងអារម្មណ៍។ ខណៈដែលអារម្មណ៍របស់អ្នកជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរាងកាយ រួមទាំងស្បែក។
២. ប្រើប្រាស់វីតាមីន E និងវីតាមីន C
វីតាមីនទាំងពីរប្រភេទនេះចាំបាច់សម្រាប់ជួយឱ្យមានសុខភាពល្អនិងភ្លឺរលោងស្អាត។ អ្នកអាចលាយល្បាយសំបកក្រូចដែលកិនម៉ដ្ឋខាប់ៗសម្បូរទៅដោយវីតាមីន C លាយជាមួយវីតាមីន E មួយគ្រាប់និងគ្រីមទឹកដោះគោ។ កូរឱ្យសព្វ សឹមម៉ាស្សាល្បាយថ្នមៗលើថ្ពាល់សម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៣. រក្សាតុល្យភាពរបបអាហារសុខភាពល្អ
ព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុ carotenoid ដូចជាក្រូច ប៉េងប៉ោះ ការ៉ុត ព្រមទាំងបន្លែផ្លែឈើដែលមានពណ៌លឿង និងក្រហម។
៤. ស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាស្ករសថ្នមៗលើថ្ពាល់សម្រាប់រយៈពេលពី ៣ ទៅ ៤ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះនឹងធ្វើឱ្យថ្ពាល់មានពណ៌ស៊ីជំពូក្នុងរយៈពេលត្រឹមតែពី ២ ទៅ ៣ សប្តាហ៍។
៥. ក្រូចឆ្មារ
លាយស្ករស ២ ស្លាបព្រាបាយ ជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ។ កូរល្បាយឱ្យសព្វចូលគ្នាសឹមលាបម៉ាស្សាថ្នមៗលើមុខ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com