កីឡាអន្តរជាតិ
អន្តរជាតិ
កូនប្រុស Rooney ដើរតាមគន្លងឪពុក ដោយចុះកិច្ចសន្យាជាមួយ Man Utd
19, Dec 2020 , 2:29 pm        
រូបភាព
Kai Rooney កូនប្រុសរបស់ Wayne Rooney កំពុងដើរតាមគន្លងឪពុករបស់ខ្លួនហើយ បន្ទាប់ពីចុះកិច្ចសន្យាជាមួយក្រុម Manchester United។


 
Kai អាយុ១១ឆ្នាំ បានរួមដំណើរជាមួយម្តាយ Coleen និងឪពុក Wayne Rooney ទៅកាន់ទឹកដី Old Trafford ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាដើម្បីក្លាយជាកីឡាកររបស់បិសាចក្រហម។
 
Rooney ដែលបានលេងឲ្យក្រុម Man Utd ពីឆ្នាំ ២០០៤ ដល់ ២០១៧ បានសរសេរនៅលើបណ្តាញសង្គម Instagram ថាថ្ងៃនេះខ្លួនមានមោទកភាពភាពណាស់ ដែលកូនប្រុសរបស់ខ្លួន Kai បានចុះកុងត្រាជាមួយក្លិបយក្សអង់គ្លេសមួយនេះ។ អតីតប្រធានក្រុមអង់គ្លេស វ័យ៣៥ឆ្នាំ ដែលសព្វថ្ងៃជាគ្រូ Derby County នោះ ថែមទាំងផ្តាំកូនឲ្យប្រឹងប្រែងហ្វឹកហាត់ផង។
Rooney បច្ចុប្បន្នកំពុងកាន់កំណត់ត្រាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមបិសាចក្រហម ក្នុងចំនួន២៥៣គ្រាប់ ពីការបង្ហាញខ្លួន៥៥៩ប្រកួត៕
 

Tag:
 Wayne Rooney
  Kai Rooney
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com