Manchester City ឈរនៅលើកំពូលតារាងដែលមានសមាជិកកីឡាករថ្លៃជាងគេបំផុតលើលោកក្នុងតម្លៃ ៩៥៨លានផោន (១,៣ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ ២០២០ តាមពីក្រោយដោយ Real Madrid និង Liverpool។ Manchester United ធ្លាក់ទៅលេខ៩ ក្នុងចំណោមក្រុមដែលមានសមាជិកក្រុមថ្លៃជាងគេទាំង១០។
យោងតាមទិន្នន័យពីអ្នកសង្កេតការណ៍កីឡាបាល់ទាត់ CIES Football Observatory ដែលមានមូលដ្ឋាននៅប្រទេសស្វីស ក្លិបពីក្របខណ្ឌ Premier League មានដល់ទៅ៥ក្រុមឯណោះដែលស្ថិតក្នុងចំណោមក្លិបទាំង១០ដែលមានកីឡាករថ្លៃៗ ខណៈពីអេស្ប៉ាញ មានចំនួន៣ ហើយអាល្លឺម៉ង់មាន៣ និងបារាំង Ligue មាន១។
ក្រុមអ្នកមាន Man City ដែលបង្ហាញភាពខ្លាំងទាំងក្នុងលីគ និង Champions League បានធ្វើឲ្យតម្លៃខ្លួនកីឡាកររបស់ពួកគេជាច្រើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រហូតនាំមុខគេក្នុងនាមក្លិបដែលមានសមាជិក្រុមថ្លៃជាងគេលើលោក។ ប៉ុន្តែក្រុមចំណោមក្លិបទាំង១០ កីឡាករ Kylian Mbappe របស់ Paris Saint-Germain មានតម្លៃខ្លួនថ្លៃជាងគេ ១៩៧លានដុល្លារ តាមពីក្រោយដោយ Raheem Sterling តម្លៃ ១៤០លានដុល្លារ និង Kevin De Bruyne តម្លៃ១៣១លានដុល្លារ។
ខាងក្រោមនេះជាក្លិបទាំង១០ដែលមានសមាជិកកីឡាករសរុបថ្លៃជាងគេលើលោកគិតត្រឹមឆ្នាំ២០២០៖
១- Manchester City តម្លៃ ១,៣ពាន់លានដុល្លារអាមេរិក
២- Real Madrid តម្លៃ ១,១៦៥ពាន់លានដុល្លារអាមេរិក
៣- Liverpool តម្លៃ ១,១១៧ពាន់លានដុល្លារអាមេរិក
៤- Barcelona តម្លៃ ១,៧៦ពាន់លានដុល្លារអាមេរិក
៥- Bayern Munich តម្លៃ ១,១៧ពាន់លានដុល្លារអាមេរិក
៦- Chelsea តម្លៃ ៨៨៧ពាន់លានដុល្លារអាមេរិក
៧- Paris Saint-Germain តម្លៃ ៨៨៧លានដុល្លារអាមេរិក
៨- AT-Madrid តម្លៃ ៨៥៩លានដុល្លារអាមេរិក
៩- Manchester United តម្លៃ ៨៣៥លានដុល្លារអាមេរិក
១០- Tottenham Hotspur តម្លៃ ៧៧៧លានដុល្លារអាមេរិក