COVID-19
ជាតិ
ពលករខ្មែរមកពីថៃ១៥នាក់ទៀត មានកូវីដ-១៩
15, Jan 2021 , 7:14 am        
រូបភាព
ដោយ: ថ្មីៗ
ពលករខ្មែរមកពីថៃចំនួន​១៥នាក់ទៀតឆ្លងកូវីដ-១៩ ដែលធ្វើឲ្យចំនួនសរុបក្នុងចំណោម​ពលករឡើងដល់៥៦នាក់។



យោងតាមក្រសួងសុខាភិបាល អ្នកជំងឺទាំង១៥នាក់ មាន៩នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៥នាក់នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និង​១នាក់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

សរុបនៅ​កម្ពុជា អ្នកជំងឺឡើងដល់៤២៦នាក់ ក្នុងនោះ៥៦នាក់ជាពលករមកពីថៃ។ ករណីសះស្បើយ៤នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកដែលចេញពីមន្ទីរពេទ្យ ឡើង៣៨១នាក់។

ក្នុងចំណោម​អ្នកជំងឺទាំង៤៥នាក់ដែលកំពុងសម្រាកព្យាបាល មាន​៦នាក់នៅមជ្ឈមណ្ឌល​កំចាត់រោគរបេង និងហង់សិន ២៥នាក់នៅពេទ្យបន្ទាយមានជ័យ ១១នាក់នៅបាត់ដំបង ២នាក់នៅប៉ៃលិន និង១នាក់នៅឧត្តរមានជ័យ៕


© រក្សាសិទ្ធិដោយ thmeythmey.com