COVID-19
ជាតិ
ពលករខ្មែរមកពីថៃ៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩
17, Jan 2021 , 9:50 am        
រូបភាព
ដោយ:
ពលករខ្មែរមកពីថៃ៣នាក់បន្ថែមទៀត តេស្តវិជ្ជមានកូវីដ-១៩ ដែលធ្វើឲ្យចំនួនសរុបឡើងដល់៦៩នាក់ក្នុងចំណោមពលករ ខណៈទូទាំងប្រទេសឡើងដល់៤៣៩នាក់ ហើយអ្នកជាសះស្បើយមាន៣៨៥នាក់។

 
បើតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែមករា ករណីវិជ្ជមានទាំង៣នេះ សុទ្ធសឹងជាពលករដែលធ្វើដំណើរមកពីប្រទេសថៃ។ អ្នកទាំង៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
 
បច្ចុប្បន្ននៅកម្ពុជា អ្នកកើតកូវីដ-១៩ ឡើងដល់៤៣៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៨៥នាក់។ ដោយឡែក ក្នុងចំណោមពលករខ្មែរ ៦៩នាក់ដែលបានឆ្លងកូវីដ-១៩ មានពលករ២១នាក់ហើយ បានជាសះស្បើយ។
 
សូមបញ្ជាក់ថា កម្ពុជាមានអ្នកជំងឺ ៥៤នាក់ កំពុងបន្តសម្រាកព្យាបាល មាន៦នាក់នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ៣៤នាក់នាក់នៅមន្ទីរពេទ្យបង្អែកបន្ទាយមានជ័យ ១១នាក់នៅពេទ្យបង្អែកខេត្តបាត់ដំបង ១នាក់នៅពេទ្យបង្អែកប៉ៃលិន និង២នាក់នៅពេទ្យបង្អែកឧត្តរមានជ័យ៕
 

Tag:
 កូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com