ជាតិ
សាលា​រាជធានី​ភ្នំពេញ​គួរ​ដោះស្រាយ​ផ្ទះ​សង់​នៅ​កណ្តាលផ្លូវ!
23, Mar 2015 , 9:17 am        
រូបភាព
ដោយ: ថ្មីៗ

 
ប្រសិនបើ​គេ​ធ្វើដំណើរ​គ្រប់​ច្រកល្ហក​ក្នុង​ទីក្រុង​ភ្នំពេញ គេ​ពិតជា​ប្រទះឃើញ ម្ចាស់ផ្ទះ​មួយចំនួន​លួច​ចំណីផ្លូវ​យកទៅ​ធ្វើ​ផ្ទះ​របស់ខ្លួន ឬ​ម្ចាស់ផ្ទះ​សាងសង់​ផ្ទះ​នៅ​កណ្តាលផ្លូវ​តែម្តង។ ករណី​មាន​ច្រើន តែ​ផ្ទះ​ដែលមាន​នៅក្នុង​រូបថត​នេះ គឺជា​ផ្ទះ​ដែល​ត្រូវបាន​សាងសង់​នៅលើ​ផ្លូវ៩៧ ម្តុំ​បឹងត្របែក​រាជធានី​ភ្នំពេញ។ ផ្លូវ៩៧ គឺជា​ផ្លូវ​ស្រប​នឹង​មហាវិថី​ព្រះ​មុ​នី្ន​វង្ស។
ដោយសារតែ​ផ្ទះ​ពីរ​បី​ខ្នង​នេះ​ស្ថិតនៅ​ចំ​កណ្តាលផ្លូវ ចរាចរណ៍​ផ្លូវ​នេះ​មិន​ត្រូវបាន​គេ​ធ្វើ​ឡើងជា​ញឹកញាប់​ទេ។ ប្រសិនបើ​គ្មាន​វត្ត​មានផ្ទះ​នេះ​ទេ ចរាចរណ៍​មួយចំនួនធំ​ត្រូវបាន​រំដោះ​ចេញពី​មហាវិថី​ព្រះមុន្នីវង្ស។



ម្ចាស់ផ្ទះ​ខាងលើ​ធ្លាប់បាន​បញ្ជាក់ថា ពួកគេ​បានមក​រស់នៅ​លើផ្លូវ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ពោលគឺ​ជាង២០ឆ្នាំ ឬ៣០មកហើយ។ ដោយ​មិន​និយាយ​ពី​ប្រវត្តិ​នៃ​ការតាំង​លំនៅ តើ​សាលា​រាជា​ធានី​ភ្នំពេញ​អាច​ដោះស្រាយ​គោលនយោបាយ​សមរម្យ​សម្រាប់​ពីរ​បី​គ្រួសារ​ខាងលើ​បាន​ឬទេ​ដើម្បី​បើកផ្លូវ​ដ៏​មាន​សក្តានុពល​មួយ​នេះ​នៅ​ចំ​កណ្តាល​បេះដូង​ទីក្រុង​ភ្នំពេញ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ? គិត​ជា​ទឹកប្រាក់ ពួកគាត់​មិន​ទាមទារ​ច្រើន​នោះទេ។ ដោះស្រាយ ឬ​មិន​ដោះស្រាយ គឺជា​ការសម្រេចចិត្តរ​បស់​សាលា​រាជធានី​ភ្នំពេញ៕

និស្សិត​ភ្នំពេញ កែវ រាសី


© រក្សាសិទ្ធិដោយ thmeythmey.com