បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
សេដ្ឋវិទូ ហេង ឌី​ណា​៖ «​ខ្ញុំ​នឹង​ខំប្រឹង​រហូតដល់​ក្លាយជា​តំណាង IMF ប្រចាំ​ប្រទេសមួយ​»
22, Feb 2016 , 3:36 pm        
រូបភាព
​ចង់​បង្កើន​ចំណេះដឹង​ជំនាញ​សេដ្ឋកិច្ច ចង់ដឹង​អំពី​ការគ្រប់គ្រង​«​អ្នកចេះដឹង​»​ក្នុង​ស្ថាប័ន​ពិភពលោក និង​ចង់​ក្លាយជា​ប្រធាន IMF ប្រចាំ​ប្រទេសមួយ ទាំងនេះ​គឺ​មូលហេតុ​សំខាន់ៗ ដែល​លោក ហេង  ឌី​ណា បានសម្រេច​ចិត្ត​ដាក់ពាក្យ​ទៅ​ធ្វើការ​នៅក្នុង​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ( IMF ) នៅក្នុង​សហរដ្ឋអាមេរិក​។



​បច្ចុប្បន្ន​អាយុ​៣៣​ឆ្នាំ បណ្ឌិត​សេដ្ឋកិច្ច ហេង ឌី​ណា បាន​បំពេញការងារ​នៅ IMF ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​បាន​មួយឆ្នាំ​កន្លះ​ហើយ ហើយ​លោក​ពិតជា​ទទួលបាន​ពិសោធន៍​ការងារ​តាម​ការរំពឹងទុក​មែន​។ អ្វីដែល​លោក​កោតស្ញប់ស្ញែង​អំពី​របៀប​ធ្វើការ​នៅក្នុង​ស្ថាប័ន​អន្តរជាតិ​នោះ គឺ​ការផ្តល់​តម្លៃ​លើ​ការងារ​ជា​ក្រុម ការគោរព​គ្នា និង​ការចែករំលែក​ចំណេះដឹង​គ្នា​ដោយ​គ្មាន​លាក់លៀម​នៅក្នុង​ក្រុមការងារ​។ «​គំនិត​របស់​ពួកគេ​គឺថា បើ​មិត្តភក្តិ​រីកចម្រើន ខ្លួនគេ​ក៏​រីកចម្រើន ក្រុមការងារ​ក៏​រីកចម្រើន ហើយ​ប្រទេស​ក៏​រីកចម្រើន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង ឌី​ណា​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​រង​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ លោកសេដ្ឋ​វិទូ ហេង ឌី​ណា បាន​រៀបរាប់​ច្រើន​អំពី​របៀប​នៃ​ការធ្វើការងារ​នៅក្នុង​ស្ថាប័ន​អន្តរជាតិ និង​គោលបំណង​របស់លោក​ស​ម្រា​ប់​ថ្ងៃ​អនាគត​។​

​សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​ដូចតទៅ​៖







Tag:
 IMF
  ហេង ឌីណា
© រក្សាសិទ្ធិដោយ thmeythmey.com