ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ស្នើ​ដូរ​លោក អ៊ឹម សួស្តី ពី​រដ្ឋលេខាធិការ​មហា​ផ្ទៃ​ទៅជា​ទេសរដ្ឋមន្ត្រី​វិញ​
21, Mar 2016 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​សមត្ថភាព បទពិសោធន៍​ការងារ​កន្លងមក រួមទាំង​តម្រូវ​ការចាំបាច់​រដ្ឋាភិបាល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចិត្ត​ស្នើ​តែងតាំង​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក អ៊ឹម សួស្តី ទៅជា​ទេសរដ្ឋមន្ត្រី ទទួល​បេសកកម្ម​ពិសេស​។ នេះ​បើតាម​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​ផ្ញើ​ទៅកាន់​សម្តេច ហេង សំរិន និង​ផ្សព្វផ្សាយ​ដោយ​​សារព័ត៌មាន Fresh News នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​



​កាលពី​ថ្ងៃទី​១៦ ខែមីនា សម្តេច ហ៊ុន សែន បាន​ផ្ញើ​ទៅកាន់​រដ្ឋសភា​នូវ​សំណើ​កែសម្រួល និង​បំពេញបន្ថែម​លើ​សមាសភាព​នៃ​សមាជិក​រដ្ឋាភិបាល ដែល​ក្នុងនោះ សម្តេច​ស្នើ​តែងតាំង​អតីត​ប្រធាន​គ​.​ជ​.​ប ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​៤​ថ្ងៃ​ក្រោយមក សម្តេចបាន​សម្រេចចិត្ត​ស្នើ​ដំឡើង​លោក អ៊ឹម សួស្តី ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​វិញ​៕



Tag:
 ​គណៈរដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com