បទយកការណ៍ / បទសម្ភាសន៍
បើ​យុវជន​អែបអប​តែ​កូន​អ្នកធំ រឹតតែ​ធ្វើ​ឲ្យ​កូន​អ្នកធំ​កាន់តែ​មានឱកាស​ធ្វើ​ធំ
07, Aug 2016 , 2:35 pm        
រូបភាព
ដោយ:
 
​អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ យល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ជាពិសេស​គឺ​យុវជន ចូលចិត្ត​តែ​អែបអប​អ្នកមានអំណាច ឬ​បុគ្គល​ជា​សែស្រឡាយ​អ្នកធំ​។ លោក​ថា កូន​អ្នកធំ​ជា​មនុស្ស​ដែលមាន​ឱកាស ទទួលបាន​តួនាទី​ច្រើនជាង​យុវជន​ចេញពី​​មូលដ្ឋាន ហើយ​បើ​យុវជន នាំគ្នារ​ត់ទៅ​អែបអប​កូន​អ្នកធំ​ទៀត​នោះ នឹងធ្វើ​ឲ្យ​កូន​អ្នកធំ កូនអ្នកមាន​អំណាច​ទាំងនោះ មានឱកាស​ដឹកនាំ​ប្រទេស ឬ​បាន​តួនាទី​ខ្ពស់​បន្ថែមទៀត​។ អ្នកវិភាគ​រូបនេះ ចង់ឃើញ​ពលរដ្ឋ និង​យុវជន​ខ្មែរ ឈប់​ឲ្យ​តម្លៃ​តែ​ទៅលើ​សែស្រឡាយ កូនអ្នកមាន​អំណាច ហើយ​ខំប្រឹង​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន នោះ​នឹង​អាច​មានឱកាស​ប្រកួតប្រជែង​ជាមួយ​កូន​អ្នកធំ​ទាំងនោះបាន​​។


 
​បើទោះបីជា​លោក អ៊ូ វីរៈ ទទួលស្គាល់ថា យុវជន​ដែល​មិនមែនជា​កូនអ្នកមាន​អំណាច​ស្រាប់ មានឱកាស​ទទួល​តួនាទី​ក្នុង​បក្ស ឬ​រដ្ឋាភិបាល​តិចក្តី ក៏​លោក​ប្រាប់​ទៅ​យុវជន​ទាំងនោះ កុំ​ឲ្យ​អស់សង្ឃឹម​ឡើយ​។ លោក​ថា យុវជន​ដែល​ចេញពី​ជនបទ​ដែល​បាន​រៀនសូត្រ​ខ្ពស់ ហើយ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​កូនអ្នកមាន​អំណាច​ដែរ វា​ជា​មោទកភាព​ខ្លាំងណាស់​។​ លោក អ៊ូ វីរៈ យល់ថា អ្នកដឹកនាំ​ដែល​អាចយ​ល់ពី​ទុក្ខសោក​របស់​ប្រជាពលរដ្ឋ​បាន​ច្រើនជាង​កូន​អ្នកធំ គឺ​មនុស្ស​ដែល​ចេញពី​មូលដ្ឋាន​តែម្តង​។​
 
​ជាមួយគ្នានេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ ស្នើ​ឲ្យ​អ្នកនយោបាយ​ចាស់ៗ ពោល​គឺ​​សម្តេច ហ៊ុន សែន ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា ជាដើម ល្មម​ដល់ពេល​ពិភាក្សាគ្នា​អំពី​ការចូល​និវត្ត​រៀងៗ​ខ្លួន ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ទទួលបាន​តូួនាទី និង​រៀន​ដឹកនាំ​ជាក់ស្តែង​វិញ​ម្តង​៕
 
​សូម​ទស្សនា​បទសម្ភាសន៍​ខាង​ក្រោម​៖






Tag:
 អ៊ូ វីរៈ
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com