ព័ត៍មានសុខភាព
សុខភាព៖ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​កុំព្យូទ័រ​ឬទេ​?
20, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​កុំព្យូទ័រ​គឺជា​គ្រឿង​អេឡិចត្រូនិច​ដែល​មនុស្ស​មួយចំនួន​មិន​អាច​មិន​ប្រើ​បាន​ឡើយ ព្រោះ​វា​ជា​ឧបករណ៍​សំខាន់​ក្នុង​ការបំពេញ​ការងារ ជា​ហេតុ​ដែល​ធ្វើឲ្យ​មនុស្ស​មិន​អាច​ឃ្លាត​ពី​វា​បាន​ឡើយ ប៉ុន្តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ តើ​អាច​ប្រើ​កុំព្យូទ័រ​បានទេ​?

 
​តាមពិត​ទៅ​វា​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បាន នៅពេល​ដែល​អ្នក​ប្រើ​ក្នុង​រយៈពេល​យូរ វា​អាច​ធ្វើឲ្យ​អ្នកមានអា​ការៈឈឺ​ក្បាល ថប់​អារម្មណ៍ មិន​ចង់​បរិភោគ​អាហារ​ផ្សេងៗ បើ​ធ្ងន់ធ្ងរ​អាច​សម្រាល​មុន​ខែ ឬរ​លូ​ត​បាន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ទារក​ស្លាប់បាន​។​
ដូចនេះ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​នៃ​ការប្រើ​កុំព្យូទ័រ​ពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​អង្គុយ​ឲ្យ​ឆ្ងាយ​ពី​កុំព្យូទ័រ ដើម្បី​កុំឲ្យ​ពន្លឺ​វា​អាចជះ​ត្រូវ​រាងកាយ​អ្នក​ច្រើនពេក ជា​ពិសេស​អ្នក​ត្រូវតែ​សម្រាក​រៀង​រាល់​ពេល​ដែល​អ្នក​ប្រើ​បាន​ចំនួន​មួយ​ម៉ោង ដោយ​អ្នក​អាច​សម្រាក​ចំនួន​១៥​នាទី​បាន​។ ក្រៅពី​នេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ប្រូតេអ៊ីន និង​វីតាមីន​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​រាងកាយ​អ្នក​អាច​ទប់ទល់​នឹង​ពន្លឺ​ទាំងនោះ​បាន ប៉ុន្តែ​យក​ល្អ អ្នក​គួរតែ​ឈប់​ប្រើ​កុំព្យូទ័រ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ដើម្បី​ឲ្យ​កូន​ក្នុងផ្ទៃ​លូតលាស់​បានល្អ​៕ 
  ត្រួតពិនិត្យដោយ ​www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com