ជាតិ
សង្គមជាតិ
ក្រសួងអប់រំចេញវិធានការទប់ស្កាត់ការឃោសនានយោបាយតាមគ្រឹះស្ថានអប់រំ
×
ភ្នំពេញ៖ សកម្មភាពរៀបចំវេទិការ ការចែកចាយសម្ភារៈ សម្លៀកបំពាក់ ឬវត្ថុផ្សេងៗដែល បម្រើឲ្យសកម្មភាពនយោបាយ ឬឃោសនានយោបាយ និងមិនអនុញ្ញាតឲ្យមានបន្តទៀតឡើយនៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជន។ នេះបើតាមសេចក្ដីជូនដំណឹងក្រសួងអប់រំ យុវជន និងកីឡា ចុះនៅថ្ងៃទី២៩ មិថុនានេះ។
សេចក្ដីជូនដំណឹងដែលចុះហត្ថលេខា ដោយលោក ហង់ ជួនណារ៉ុន បានតម្រូវឲ្យសាកលវិទ្យាធិការ នាយកវិទ្យាស្ថានទាំងរដ្ឋនិងឯកជន និងប្រធានអង្គភាពក្រោមឱវាទរបស់ក្រសួង ព្រមទាំងប្រធានមន្ទីអប់រំ ប្រធានការិយាល័យទាំងអស់ ត្រូវទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលមានចេតនាផ្សព្វផ្សាយកម្មវិធីនយោបាយនៅតាមគ្រឹះស្ថានសិក្សាទាំងនោះ។
ការចេញវិធានហាមឃាត់បែបនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន និងទៅអនាគត ដែលក្រសួងអប់រំបានមើលឃើញថា គ្រឹស្ថាននីមួយៗអាចបន្ត នឹងមានការរៀបចំវេទិការ ការចែកចាយសម្ភារៈសម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត ដែលបម្រើឲ្យសកម្មភាពនយោបាយ ឬឃោសនានយោបាយ ។ ក្រសួងចាត់ទុកបញ្ហានេះគឺផ្ទុយទៅនឹងច្បាប់ស្ដីការអប់រំ និងច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដែលថ្នាក់ដឹកនាំគ្រឹស្ថានសិក្សាទាំងអស់ត្រូវ ត្រូវចាត់វិធានការ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តខ្លឹមសារមាត្រា៣៤នៃច្បាប់ស្ដីពីការអប់រំ មាត្រា៣៧នៃច្បាប់ស្ដីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឲ្យមានប្រសិទ្ធភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com