កីឡាជាតិ
ជាតិ
Homeless World Cup៖ កម្ពុជា​លើ​កពា​ន Men’s Globe ក្រោយឈ្នះ​ស៊ុយ​អែត ៨-២
16, Jul 2016 , 11:18 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជា​បាន​យកឈ្នះ​ស៊ុយ​អែត ៨-២ ដើម្បីលើ​កពា​ន Men s Globe ប្រ​ចាំឆ្នាំ២​០១៦ ក្នុងព្រឹត្តិការណ៍ Homeless World Cup ឆ្នាំ២០១៦ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន នាថ្ងៃសៅរ៍ ទី១៦ ខែកក្កដា។



យោងតា​មគេហទំព័រ Homeless World Cup ប្រធានក្រុម ចាន់ មិនា រកបាន៤គ្រាប់សម្រាប់ក្រុមកីឡាបាល់ទាត់គ្មានផ្ទះសម្បែងកម្ពុជា និងជាកីឡាករម្នាក់​ស្ថិតក្នុ​ងចំណោម​កីឡាករវ័យក្មេង​ជាងគេប្រចាំព្រឹត្តិការណ៍។

កម្ពុជា​បាន​យកឈ្នះ ហូឡង់ ២-១ ដោ​យបាល់ប៉េណា​ល់ទីក្រោយបញ្ចប់​លទ្ធផលស្មើ ៦-៦ នៅម៉ោ​ងធម្ម​តា នាវគ្គ១/៤ផ្តាច់ព្រ័ត្រ​ បន្ទាប់ម​កបានយកឈ្នះក្រុ​មអាមេរិក ៥-៣ នៅវគ្គពា​ក់កណ្តាលផ្តា​ច់ព្រ័ត្រ នៅមុនជ័​យជម្នះ ៨-២ លើស៊ុ​យអែត ដើម្បីលើក​ពាន Men s Globe ប្រចាំព្រឹត្តិ​ការណ៍ Homeless World Cup ប្រចាំឆ្នាំ២០១៦ នៅស្កុ​តឡែន។

តារាងចំណាត់​ថ្នាក់ប្រទេស Men s Globe ប្រចាំព្រឹត្តិការណ៍ Homeless World Cup ឆ្នាំ​២០១៦៖
-ជើងឯក៖ កម្ពុជា
-លេខ២៖ ស៊ុយអែត
-លេខ៣៖ សហរដ្ឋអាមេរិក
-លេខ៤៖ កូតឌីវ័រ
-លេខ៥៖ ហូឡង់
-លេខ៦៖ ស្វ៊ីស
-លេខ៧៖ អូស្ត្រាលី
-លេខ៨៖ អូទ្រីស៕


Tag:
 Homeless World Cup
© រក្សាសិទ្ធិដោយ thmeythmey.com