បទយកការណ៍ / បទសម្ភាសន៍
វិស័យ​ទេសចរណ៍​ខ្មែរ​កំពុង​ត្រូវបានធ្វើ​ពិពិធ​កម្ម​សម្បូរបែប​
24, Jul 2016 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ឆ្នាំ​២០១៥​កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​៤​លាន​៨​សែន​នាក់​។ នៅ​ឆ្នាំ​២០១៦​នេះ ក្រសួងទេសចរណ៍​រំពឹងថា អាចនឹងទទួល​កំណើន​ភ្ញៀវទេសចរ​បរទេស​រហូត​ដល់​ទៅ​៥​លាន​នាក់ មានន័យថា វា​នឹងមាន​កំណើន​តិចតួច​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ពន្យល់​ពី​កំណើន​តិចតួច​នេះ​ថា គឺ​ដោយសារ​ពិភពលោក​ប្រឈម​នឹង​បញ្ហា​ភេរវៈកម្ម​, ធ្លាក់​យន្តហោះ​, គ្រោះមហន្តរាយ ឬ​បញ្ហា​សេដ្ឋកិច្ច​សកល​។​ល​។



​ការ​ថមថយ​នៃ​កំណើន​ចំនួន​ភ្ញៀវទេសចរ​បរទេស​ត្រូវ​បាន​គេ​រិះគន់ថា វា​អាច​បណ្តាលមកពី​កង្វះ​ទស្សនៈទាន​នយោបាយ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ខ្មែរ​។ ឆ្លើយតប​ទៅនឹង​ការរិះគន់​នេះ លោក ថោង ខុន បាន​និយាយថា កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​យ៉ាង​យកចិត្តទុកដាក់​។ ក្រសួងទេសចរណ៍​បាន និង​កំពុង​អភិវឌ្ឍ​តំបន់ឆ្នេរ និង​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង​បន្ថែមទៀត​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ប្តូរ​របៀប​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដើម្បី​ជំរុញ​ឲ្យ​ទេសចរ​បរទេស​ស្នាក់នៅ​កម្ពុជា​កាន់តែ​យូរ និង​ចំណាយ​ប្រាក់​កាន់តែច្រើន​។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​កា​សាកសួរ​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដូចតទៅ​៖




Tag:
 ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com