កីឡាជាតិ
ជាតិ
U14 កម្ពុជា​ឈ្នះហ្វីលីពីន ៣-១ នៅ​ព្រុយណេ
26, Jul 2016 , 10:27 am        
រូបភាព
ក្រុម U14 កម្ពុជាអបអរក្រោយជ័យជម្នះ។ រូបថត FFC
ក្រុម U14 កម្ពុជាអបអរក្រោយជ័យជម្នះ។ រូបថត FFC
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិអាយុក្រោម​១៤​ឆ្នាំ​កម្ពុជា បាន​បើក​ឆាក​ជាមួយ​នឹង​ជ័យ​ជម្នះ ៣-១ លើ U14 ហ្វីូលីពីន ក្នុងព្រឹត្តិការណ៍ AFC U14 Regional Festival of Football 2016 នៅ​ប្រទេសព្រុយណេ នា​ថ្ងៃទី​២៦ ខែ​កក្កដា នេះ។



យោង​តាម​លទ្ធ​ផលដែល​ផ្តល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) គ្រាប់​បាល់​បញ្ចូលទី​៣គ្រាប់​របស់​កម្ពុជា​សម្រេច​បាន​ដោយ ប៊ុនធឿន ប៊ុនណារ៉ុងចំនួន​២គ្រាប់ និង រី លាភផេង ១គ្រាប់។

សម្រាប់​ព្រឹត្តិការណ៍ AFC U14 Regional Festival of Football 2016 នេះ U14 កម្ពុជាស្ថិតនៅ​ក្នុងពូល B ជាមួយហ្វីលីពីន ទីម័រខាងកើ់ត ម៉ាឡេស៊ី និងឡាវ។ បន្ទាប់ពី​ឈ្នះហ្វីលីពីន ៣-១ ក្រុម​ U14 កម្ពុជាត្រូវតទល់ជាមួយទីម័រខាងកើតនាព្រឹក​ថ្ងៃពុធ ស្អែកនេះវេលាម៉ោង​៨ និង​៣០នាទី (ម៉ោងនៅ​កម្ពុជា)៕


Tag:
 U14 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com