ពីនេះ ពីនោះ
សត្វ​យំ ឬ សត្វ​ចាំ​ត្រពាំង​
27, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​សត្វ​យំ ឬ សត្វ​ចាំ​ត្រពាំង ជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​ក្បាល ក ទ្រូង ចំពុះ ជើង​ភ្នែក​ពណ៌​ក្រហម​ភ្លឺ  ដងខ្លួន​ពណ៌​ប្រផេះ ជុំវិញ​ភ្នែក​ពណ៌​ស្វាយ​។ នៅពេល​មិនទាន់​ពេញវ័យ បក្សី​នេះ​មាន​ក្បាល និង​ដងខ្លួន​ប្រផេះ​ក្រ​ម៉ៅ​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ដំណុះ​ព្រៃ​ក្មេង​ជាដើម​។ សត្វ​យំ ឬ សត្វ​ចាំ​ត្រពាំង គឺជា​ប្រភេទ​បក្សី​កម្រ​មួយ​ប្រភេទ ស្ថិតក្នុង​កំណត់ត្រា​ចុងក្រោយ នៅ​តំបន់ភ្នំ​បូកគោ តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។ ចំណែក​រដូវ​បន្ត​ពូជ​គឺ​ចាប់ពី​ខែឧសភា ដល់​ខែសីហា​។



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com