អត្ថបទពាណិជ្ជកម្ម
​ការផ្តល់ជូន​ពិសេស​សម្រាប់​ការ​ជាវ​ថេប​ប្លេ​ត​សាម​សុង​គ្រប់​ម៉ូ​ដែល​ក្នុងប្រទេស​កម្ពុជា​
23, Aug 2016 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
​រាល់​ការ​ជាវ​ថេប​ប្លេ​តរបស់​ក្រុមហ៊ុន​សាម​សុង​គ្រប់​ម៉ូ​ដែល​ទាំងអស់ ដែលមាន​លក់​តាម​ហាង​ទូរ​សព្ទ​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី 0៨ សីហា ដល់​ថ្ងៃទី 0៧ វិច្ឆិកា ឆ្នាំ ២០១៦ លោកអ្នក​នឹង​ទទួលបាន​ការបន្ថែម​ជូ​ន នូវ​ស៊ីម​ឥតគិតថ្លៃ​និង​កញ្ចប់​រង្វាន់​ដ៏​ពិសេស​ពី​ក្រុមហ៊ុន​សែ​ល​កាត ដែលមាន​ទឹកប្រាក់​ចំនួន ៧២០ ដុល្លារ សម្រាប់​ការផ្ញើ​សារ តេ​ក្នុង​ប្រព័ន្ធ និង​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​។ 

​មិនតែប៉ុណ្ណោះ​លោកអ្នក​អាច​រីករាយ​កម្សាន្ត​ជាមួយនឹង​បណ្តាញ​សង្គម Facebook, Line, WhatsApp, Viber និង​ទស្សនា​វីដេអូ​តាម YouTube ឥត​ដែន​កំណត់ តាមរយៈ​ទឹកប្រាក់​បន្ថែម ជូន​ដ៏​អស្ចារ្យ​នេះ​។​

​គួរ​រំលឹក​ផងដែរ​ថា ថេប​ប្លេ​ត​សាម​សុង​ស៊េរី​ទំនើប​ដូចជា Galaxy Tab S2 ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អ្នកប្រើប្រាស់​ជាច្រើន ដោយសារ​លក្ខណៈពិសេស​ជាច្រើន​ដូចជា រូបរាង​ស្តើង​ស្អាត អេក្រង់​ភ្លឺ​ច្បាស់​ប្រភេទ Super AMOLED ដែល​ផ្តល់នូវ​ពណ៌​ធម្មជាតិ មុខងារ​ស្កេ​ន​ម្រាមដៃ ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​កម្រិត​ខ្ពស់  និង​មុខងារ​គ្រប់គ្រង​វ័យឆ្លាត​ដែល​បង្ហាញ​អំពី​ការកំណត់ មុខងារ​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ថេប​ប្លេ​ត​សាម​សុង​ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​ដំណោះស្រាយ នៃ​កម្មវិធី Microsoft Office សម្រាប់ លទ្ធភាព​ធ្វើការ​បង្កើត និង​កែសម្រួល​ឯកសារ នៅពេល​អ្នក​នៅ​ខាងក្រៅ ព្រមជាមួយ នឹង​លទ្ធភាព ផ្ទុក​ឯកសារ​ដ៏​គួរ​ឲ្យ​ទុកចិត្ត នៅលើ​កម្មវិធី OneDrive រហូតដល់ ១០០GB ដោយ​ឥតគិតថ្លៃ​សម្រាប់ រយៈពេល​២ ឆ្នាំ​។​



​នេះ​ជា​ឳ​កាស​ដ៏​ពិសេស​សម្រាប់​ការ​ជាវ សាម​សុង​ថេប​ប្លេ​ត​គ្រប់​ម៉ូ​ដែល​ណាមួយ​ដែលមាន​លក់​នៅតាម​ហាង​លក់​ទូរ​សព្ទ​ទូរ​ទាំង​ប្រទេស​កម្ពុជា លោកអ្នក​នឹង​ទទួលបាន​ការផ្តល់ជូន​នេះ​ភ្លាមៗ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com