អត្ថបទពាណិជ្ជកម្ម
​សាម​សុង​បើក​ឲ្យ​អតិថិជន​ធ្វើការ​បញ្ជា​រទិញ Galaxy Note7 ជាមួយនឹង​ការផ្តល់ជូន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​លើក​ទី​២
23, Aug 2016 , 6:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សាម​សុង ប្រកាស​អោយ​អតិថិជន​ទាំងអស់​អាចធ្វើ​ការបញ្ជា​រទិញ​ទូរស័ព្ទ​សាម​សុង Galaxy Note7 ជា​លើក​ទី​ពីរ​ចាប់ពី​ថ្ងៃទី ២៧ ខែសីហា ដល់​ថ្ងៃទី ០៨  ខែ កញ្ញា ឆ្នាំ​២០១៦ ហើយ​អតិថិជន​អាចមក​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី​១០ ខែ កញ្ញា ឆ្នាំ​២០១៦ នៅ​កម្មវិធី​លក់ Galaxy Note7 Mega Sale នៅ​កោះ​ពេជ្រ​អគារ G   ចាប់ពី​ម៉ោង​៨:៣០ ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច​។

​ក្រុមហ៊ុន​សាម​សុង​សូម​ជម្រាបជូន​អតិថិជន​ថា កម្មវិធី​លក់ Galaxy Note 7 Mega Sale ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦  នឹងត្រូវ​ប្តូរ​ទៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​កោះ​ពេជ្រ អគារ G ចាប់ពី​ម៉ោង ៨:៣០ ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច​។ ក្រុមហ៊ុន​សាម​សុង សូម​ធ្វើការ​អភ័យទោស​អតិថិជន​ចំពោះ​ការពន្យា​ពេលនេះ ដោយសារ​ក្រុមហ៊ុន​ពុំ​អាចឆ្លើយតប ភ្លាមៗ​ជាមួយនឹង​តម្រូវការ​យ៉ាងខ្ពស់​លើសលប់​ហួស​ពី​ការរំពឹងទុក ពី​សំណាក់​អតិថិជន​ដែល​បាន គាំទ្រ​និង​បញ្ជា​ទិញ​ទូរស័ព្ទ Galaxy Note 7​។


 
​សូមបញ្ជាក់ថា  អតិថិជន​ដែល​បញ្ជា​រទិញ Galaxy Note 7  លើក​ទី​២​នេះ  នឹង​ទទួលបាន​ក​បន្ថែម ជូន​នូវ​កញ្ចប់​រង្វាន់​ជាពិសេស (VIP Pack) ដែលមាន​តម្លៃ​ប្រហែល  ២៤០​ដុល្លារ ជាមួយនិង​ការបង់ រំលស់​អត្រា​ការប្រាក់ ០% ពី​ធនាគារ​ឯកទេស​អ៊ី​អន និង​លេខ​ពិសេស​របស់ ក្រុមហ៊ុន​ស្មា​ត​តម្លៃ ១២៩ ដុល្លារ ដែលមាន​ភ្ជាប់​គម្រោង Power+1 រយៈពេល ២៤ សប្តាហ៍​។



​ការផ្តល់ជូន​ពិសេស​នេះ មាននៅ​ហាង​ទូរស័ព្ទ​មួយចំនួន នៅ​ភ្នំពេញ​ដូចជា ហាង​នី​កា​ផ្លូវ​ព្រះមុនីវង្ស កែង​ស្តុ​ប​បូកគោ ហាង​អ​ប្សា​រា​ផ្លូវ​នេ​រុ​ហ៍​ខាងជើង​ផ្សារ​ដេប៉ូ​    ​ហាង KLDis ២  ខាងកើត​ផ្សារ​ធំថ្មី ហាង KLDis ៣​ផ្លូវ​ព្រះមុនីវង្ស​ទល់មុខ​អាគារ​ភ្នំពេញ​ថោ​វើ និង​ហាង​KLDis ៤ ផ្លូវ​ព្រះមុនីវង្ស​ខាងជើង ស្តុ​ប​បូកគោ​។ មិនតែប៉ុណ្ណោះ អតិថិជន​នៅ​ខេត្តបាត់ដំបង​ក៏​អាចធ្វើ​ការបញ្ជារ​ទិញ​ពី​ហាង​នី​កា ផ្លូវ​លេខ​៣​ជាប់​សណ្ឋាគារ​ឆា​យ៉ា​ខេត្តបាត់ដំបង និង ហាង​ធៀន​សេង​ផ្លូវ​លេខ​៣ ខេត្តបាត់ដំបង​។

​ក្រុមហ៊ុន​សាម​សុង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​អតិថិជន​ដែល​បាន​គាំទ្រ Galaxy Note7 ក៏ដូចជា​ផលិត​សាម​សុង​ទាំងអស់ ហើយ​ជាថ្មី​ម្តងទៀត ក្រុមហ៊ុន​ការ​សូម ការ​អធ្យាស្រ័យ​ពី​សំណាក់​អតិថិជន​ចំពោះ​ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃ​កម្មវិធី​លក់ Galaxy Note 7 Mega Sale ខាងលើ​។​



​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អ៊ិន ធឺ​ណេ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន ៣១៩.០០០ នាក់ នៅ​ទូទាំង ៨៤ ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com/global
( អត្ថបទ​ពាណិជ្ជកម្ម  )


© រក្សាសិទ្ធិដោយ thmeythmey.com