ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សម្រេច​ដក​គម្រោង​សង់​ផ្លូវ​ពី​ធនាគារពិភពលោក តាម​សំណើ​អ្នក comment ក្នុង​ហ្វេ​ស​ប៊ុ​ក
24, Aug 2016 , 7:09 pm        
រូបភាព
សម្ដេច ហ៊ុន សែន សម្រេច​ដក​ផ្លូវ​មួយ​ខ្សែរ ប្រវែង ២០គីឡូ​ម៉ែត ដែល​ស្ថិតនៅក្នុង​គម្រោង​សាងសង​របស់​ធនាគារ​ពិភពលោក ប្រគល់​ឲ្យ​អាជ្ញាធរខេត្ត​កំពង់ចាម​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សាងសង​វិញ ។ នេះ​បើ​យោងតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ហ៊ុន សែន Samdech Hun Sen, Cambodian Prime Minister ។




នៅ​ព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងជំនួប​សំណេះសំណាល​ជាមួយ​មន្ត្រី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តកំពង់ចាម សម្ដេច ហ៊ុន សែន បានសម្រេច​ដកយក​គ​ម្រោ​ង​សាងសង​ផ្លូវ​ប្រវែង២០គីឡូម៉ែត្រ​នៅក្នុង​ស្រុក​ស្រី​សន្ធរ​ពី​ធនាគារពិភពលោក ប្រគល់​មក​ឲ្យ​អាជ្ញាធរខេត្ត​កំពង់ចាម​កសាង។ ការដក​នេះ គឺ​ឆ្លើយតប​ជាមួយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ LE Moon ដែល​បាន Comment ស្នើសុំ ដោយ​ផ្ញើ​ចូល Facebook សម្ដេច។

កន្លងមក​ការកសាង​ផ្លូវ​នេះ​គឺ​ស្ថិតក្នុង​គម្រោង​របស់​ធ​នាគារ​ពិភពលោក ប៉ុន្តែ​ការកសាង​ពេលនេះ​គឺជា​សមត្ថកិច្ច​របស់​អា​ជ្ញា​ខេត្ត​ជា​អ្នក​សាងសង នឹង​ប្រើប្រាស់​ថវិកាជាតិ​តែម្ដង។ នៅក្នុង​ការកសាង​នេះ​អាជ្ញាធរខេត្ត នឹង​បញ្ជូន ក្រុម​ជំនាញ​នឹង​ចុះ​សិក្សា​ជាបន្ទាន់​ដើម្បី​កំណត់ថា​ត្រូវ​ចាក់​បេតុង​ឬ​ប្រើ​កៅស៊ូ ហើយ​ត្រូវ​កសាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យ​រួចរាល់​មុនពេល​បោះឆ្នោត។

ទន្ទឹមនឹង​នេះដែរ សម្ដេច ហ៊ុន សែន បានសម្រេច​អោយ ចេញ (សជណ) កាត់​ដី​ចេញពី​សារពើពន្ធ​របស់​រដ្ឋ​ចំនួន០៣កន្លែង ក្នុង​ខេត្តកំពង់ចាម ជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​រស់​ទីនេះ​យូរ​មកហើយ។  ទី១ គឺ​ដី​ឃ្លាំង​ពាណិជ្ជកម្ម​ស្រុក​ចំការលើ នឹង​កាត់​ជូន​ប្រជាពលរដ្ឋ​ចំនួន៦២គ្រួសារ។ ទី២ ដី​ឃ្លាំង​ស្រុក​ស្រី​សន្ធរ គឺ​កាត់​ជូន​ប្រជាជន​ចំនួន០២គ្រួសារ និង​ទី៣ ដី​អតីត​មណ្ឌល​យុទ្ធជន​ពិការ​មន្ទីរ​ស​ង្គ​ម​កិច្ច​គឺ​កាត់​ជូន​ប្រជាជន​ចំនួន២៩គ្រួសារ។ បន្ថែម​ពីនេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រាប់​អាជ្ញាធរខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​សហការគ្នា​ធ្វើការ​ងារ​នេះ ព្រមទាំង​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ពលរដ្ឋ​ឲ្យ​បាន​លឿន​បំផុត៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com