ជាតិ
​ស្ត្រី​លើស​បុរស​ជិត​កន្លះ​លាន​នាក់ ក្នុងចំណោម​អ្នកមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​
02, Sep 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ពី​អាយុ ១៨ ឆ្នាំ ឡើងទៅ​មាន​ចំនួន ៩,៦៦៤,២១៦ នាក់ នៅក្នុង​នោះ​ចំនួន​ស្ត្រី​លើស​បុរស​ជិត​កន្លះ​លាន​នាក់​។

 
​តាម​ស្ថិតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គិត​ត្រឹម​ឆ្នាំ ២០១៦ នេះ  កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​ចំនួន ៩,៦៦៤,២១៦ នាក់ ដោយ​បុរស​មាន​ចំនួន ៤,៦១៥,២០៥ នាក់ និង​ស្ត្រី​ចំនួន ៥,០៤៩,០១១ នាក់​។ ចំនួន​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​លើស​បុរស​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង ចំនួន​៤៣៣, ៨០៦ នាក់​។​
​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ថែមថា ចំនួន​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​បានទទួល​អត្តសញ្ញាណ​បណ្ណ​ចំនួន ៨,៦ លាន​នាក់​។ 
 
​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ រប​ស់គ​.​ជ​.​ប ដែល​បាន​ផ្សាយ​ជា​សាធារណៈ​កាលពី​ចុងខែ​មីនា ឆ្នាំ ២០១៦ បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ប្រជាជន​សរុប​ទូទាំងប្រទេស​ចំនូ​ន ១៥,៧២១,៣៦៦ នាក់​៕
 
 

Tag:
 ស្ថិតិប្រជាជន​
  ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com